ដោយៈ វុត្ថា
ភ្នំពេញៈ សមាសភាពនៃមូលនីធិពាណិជ្ជកម្ម ត្រូវបានស្តែងឡើង តាមរយៈសមាសភាពអរូបិយ និងចរិកគតិយុត្តនៃមូលនីធិពាណិជ្ជកម្ម ដែលលើកឡើងអំពីបែបបទដែលជាគោលការណ៍នៃនីតិពាណិជ្ជកម្ម នៅក្នុងវិស័យមូលនីធិពាណិជ្ជកម្ម។
នៅក្នុងក្របខ័ណ្ឌនៃចរិកគតិយុត្ត នៃមូលនីធិពាណិជ្ជកម្ម យើងលើកឡើងអំពីគោលការណ៍នៃលក្ខណៈជាសកលភាព និងគោលការណ៍នៃលក្ខណៈជាចលនទ្រព្យ និងជាអរូបទ្រព្យ។ ដោយឡែកគេបានធ្វើការបែកចែកប្រតិបត្តិការគតិយុត្ត ជាលក្ខណនៃការលក់មូលនីធិពាណិជ្ជកម្ម (ក) និងកាបញ្ចាំមូលនីធិពាណិជ្ជកម្ម (ខ)។
-->
មូលនិធិពាណិជ្ជកម្ម គឺជាវត្ថុមួយទាំងមូល ដែលឋិតនៅក្រោមរបបគតិយុត្តពិសេសមួយខុសពីរបបគតិយុត្ត ដែលអនុវត្តចំពោះសមាសធាតុនីមួយៗ ដូច្នេះវិធានដែលគ្រប់គ្រងការលក់ ឬការបញ្ជាំមូលនីធិពាណិជ្ជកម្មជាទូទៅ ដូចគ្នានឹងវិធានដែលអនុវត្តចំពោះការលក់ និងការបញ្ចាំសមាសធាតុនីមួយៗ ដែលជារូបទ្រព្យឬអរូបទ្រព្យនោះ ដើម្បីបញ្ជាក់ពីធាតុត្រឹមត្រូវនៃអនុភាពវត្ថុនោះ។
គេមិនអាចអះអាងថា មូលនិធិពាណិជ្ជកម្មគឺ ជាសកម្មភាពនៃនិតិទេ មានន័យថាបេតិកភណ្ឌមួយប្រភេទដាច់ដោយឡែក និងផ្សេងពីភាគដែលនៅសល់ នៃបេតិកភណ្ឌរបស់ពាណិជ្ជករ ហើយតាមពិតមូលនីធិពាណិជ្ជកម្ម មិនធានាសងបំណុលពាណិជ្ជកម្មឡើយ និងមានតែសកម្មទ្រព្យប៉ុណ្ណេះជា សមាសភាព ពោលគឺគ្មានអកម្មទ្រព្យទេ។
មូលនីធិនេះចូលរួមជាផ្នែកមួយ នៃបេតិកភណ្ឌទូទៅរបស់ពាណិជ្ជករ និងត្រូវធានាសងគ្រប់ប្រភេទរបស់ពាណិជ្ជករនោះ ទាំងបំណុលរដ្ឋប្បវេណី និងបំណុលពាណិជ្ជកម្ម៕