ដោយ ៖ វុត្ថា
ភ្នំពេញៈ ម៉ាកសមូហភាព គឺជាសញ្ញាដែលមើលឃើញ សំដៅប្រើក្នុងការដាក់ពាក្យសុំចុះបញ្ជី ហើយអាច សម្គាល់នូវប្រភពដើមនៃទំនិញឬសេវា ឬសម្គាល់នូវចរិតលក្ខណៈរួមដទៃទៀត គិតទាំងគុណភាពនៃទំនិញឬសេវា របស់សហគ្រាសផ្សេងៗគ្នា ដែលប្រើសញ្ញានោះ ក្រោមការគ្រប់គ្រងរបស់ម្ចាស់ម៉ាកសមូហភាពដែលបានចុះបញ្ជី។
បែបបទនៃការចុះបញ្ជីម៉ាកសមូហភាព មានដូចតទៅៈពាក្យស្នើសុំចុះបញ្ជីម៉ាកសមូហភាព ត្រូវបញ្ជាក់ថា ជាម៉ាកសមូហភាព និង ត្រូវភ្ជាប់មកជាមួយនូវបទបញ្ញារួមស្តីពីការគ្រប់គ្រង ការប្រើប្រាស់ម៉ាកសមូហភាពនោះមួយច្បាប់។ ម្ចាស់ម៉ាកសមូហភាព ដែលបានចុះបញ្ជីហើយ ត្រូវជូនដំណឹងទៅមន្ត្រីកាន់កាប់បញ្ជី អំពីការផ្លាស់ប្តូរទាំងឡាយតាមបទបញ្ជាដែលបានយោងក្នុងចំណុចខាងលើ។






