អឺរ៉ុប កំពុងកៀរគរថវិកាជាង៥០០លានដុល្លារ ដើម្បីជួយដល់ប្រទេសកម្ពុជា អំឡុងពេលវិបត្តិសកលនេះ

1

ដោយ ៖ ប៊ី

ភ្នំពេញ ៖ អឺរ៉ុបកំពុងកៀរគរប្រាក់ចំនួន ៤៤៣ លានអឺរ៉ូ (ប្រហែល៥០២លានដុល្លារអាមេរិក) ក្នុងការផ្តល់ជាជំនួយឥតសំណង និងប្រាក់កម្ចី ដើម្បីជួយប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចសង្គម។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមការងារអឺរ៉ុប (Team Europe) កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០។

សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ក្រុមការងារអឺរ៉ុបគឺជាការខិតខំរួមគ្នារបស់សហភាពអឺរ៉ុប រដ្ឋសមាជិក និងស្ថាប័នហិរញ្ញវត្ថុរបស់ពួកគេ និងភ្នាក់ងារអនុវត្តដើម្បីជួយកាត់បន្ថយការរីករាលដាលនៃជំងឺCOVID-19 និងកាត់បន្ថយផលប៉ះពាល់នៃការសាយភាយទៅលើស្ថេរភាពសេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសដៃគូ។

ពួកគេបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសយ៉ាងសំខាន់ ដើម្បីជួយប្រទេសកម្ពុជាក្នុងការដោះស្រាយតម្រូវការបន្ទាន់ ការពារជនងាយរងគ្រោះបំផុត កាត់បន្ថយផលប៉ះពាល់ខាងសេដ្ឋកិច្ចសង្គម ដោយសារវិបត្តិជំងឺ COVID-19 និងត្រៀមសម្រាប់ការធ្វើឱ្យសេដ្ឋកិច្ចឡើងវិញ។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាលោកស្រី Carmen Moreno បានមានប្រសាសន៍ថា ការឆ្លងរាលដាលនៃវីរុសនេះទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព ហើយថាក្រុមការងារអឺរ៉ុបឈររួមគ្នាជាមួយប្រទេសកម្ពុជាក្នុងគ្រាលំបាកទាំងនេះ។

លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “យើងត្រូវតែធ្វើការរួមគ្នា ដើម្បីធានាបាននូវការស្តារសេដ្ឋកិច្ចប្រកបដោយចីរភាព និងរឹងមាំ និងដើម្បីជួយកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតនេះទៅលើជីវិតមនុស្ស ការងារ និងជីវភាព”។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមការងារអឺរ៉ុប ខ្លួនគាំទ្រយ៉ាងខ្លាំងដល់អង្គការសុខភាពពិភពលោក និងចូលរួមផ្តល់ហិរញ្ញប្បទានដល់កម្មវិធីរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
ក្រសួងសុខាភិបាល បានឱ្យដឹងថា រហូតមកដល់ពេលនេះប្រទេសកម្ពុជា បានបញ្ជាក់ថា ចំនួនអ្នកឆ្លង១២៦ ករណី ដោយអ្នកជំងឺ ១២៥ នាក់បានជាសះស្បើយ ហើយម្នាក់ទៀតកំពុងសម្រាកព្យាបាល៕

1 COMMENT

  1. ពត៌មាន​ ខាងលេី​ ជា​ ពត៌មាន​ ក្លែងក្លាយ
    ​ ព្រោះ​ យេីរ៉ុប​ បច្ចុប្បន្ន​ មិន​ ខ្វាយខ្វល់​ អំពី​ ប្រទេសដទៃ​ ទេ​ ក្រោយ​ ពី​ ជំងឺ​ COVID-19​ ដែល​ ធ្វេី​ អោយ​ សេដ្ឋកិច្ច​ យេីរ៉ុប​ ចុះ​ ខ្សោយ ខ្លាំង។

LEAVE A REPLY

Please enter your comment!
Please enter your name here