មហាសេដ្ឋីមានជាងគេបំផុតរបស់ជប៉ុន ៖ អាមេរិកកំពុងស្ថិតក្នុងរូបភាពបែកបាក់

0

ដោយ ៖ ប៊ី

អន្តរជាតិ ៖ បុរសដែលជាមហាសេដ្ឋីមានទ្រព្យច្រើនជាងគេបំផុតរបស់ជប៉ុន បានលើកឡើងថា វិបត្តិទាក់ទងនឹងពូជសាសន៍ កំពុងផ្លាស់ប្តូររបៀបដែលពិភពលោកមើលទៅអាមេរិក។

លោក Tadashi Yanai នាយកប្រតិបត្តិក្រុមហ៊ុន Fast Retailing ម្ចាស់ហាង Uniqlo បានប្រាប់ CNN Business ថា “រូបភាពរបស់អាមេរិកកំពុងតែបែកហើយ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រឿងនេះនឹងជះឥទ្ធិពលវិជ្ជមានក្នុងរយៈពេលវែង ដូចចលនាសិទ្ធិស៊ីវិលដែរ”។

លោក Yanai អាយុ ៧១ ឆ្នាំជាមហាសេដ្ឋីធំបំផុតរបស់ជប៉ុន និងជាមនុស្សម្នាក់ដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅលើពិភពលោក។ ក្នុងនាមជាម្ចាស់ភាគហ៊ុនធំជាងគេបំផុតនៃហាងលក់រាយ Fast Retailing ដែលជាក្រុមហ៊ុនលក់រាយសម្លៀកបំពាក់ធំជាងគេនៅអាស៊ី ទ្រព្យសម្បត្តិសរុបរបស់លោកមានប្រហែល ៣១,៣ ពាន់លានដុល្លារ។

លោក Yanai បាននិយាយថា នៅក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រតិបត្តិការរបស់ក្រុមហ៊ុននៅក្នុងទីក្រុងអាមេរិក ដូចជា ញូវយ៉ក ហ្វីឡាដែលហ្វី សាន់ហ្វ្រាន់ស៊ីស្កូ និងឡូសអេនជឺលេស សុទ្ធតែរងផលប៉ះពាល់ខ្លាំង នៅពេលការតវ៉ាបានផ្ទុះឡើងទូទាំងប្រទេស ជុំវិញការស្លាប់របស់បុរសស្បែកខ្មៅ George Floyd។

លោកបានបន្ថែមថា “វាបង្ហាញថា ស្មារតីអាមេរិកមានភាពអន្តរាយខ្លាំងប៉ុណ្ណា។ ស្ថានភាពនយោបាយគឺមិនអាចប្រកែកបានទេ។ វាចាំបាច់ត្រូវមានគោលការណ៍ខ្លាំងជាងមុនក្នុងការចាត់វិធានការសង្គម នៅពេលមានបញ្ហាសង្គម។ វាមិនត្រឹមត្រូវទេក្នុងការមិនអើពើនឹងពួកគេ ដូចអ្នកខ្លះឥឡូវនេះទេ”។
នាយកប្រតិបត្តិរូបនេះ បាននិយាយថា ដូចជាក្រុមហ៊ុនដទៃទៀតដែរ ក្រុមហ៊ុន Fast Retailing ក៏កំពុងប្រើវិបត្តិដែលកំពុងកើតមាន ក៏ដូចជាជំងឺរាតត្បាត ដែលជា “កត្តាជំរុញសម្រាប់ការផ្លាស់ប្តូរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here