តម្លៃមាសនៅទីផ្សារអន្តរជាតិនឹងកើនឡើងដល់២០០០ដុល្លារក្នុងមួយអោន

0

ដោយ ប៊ី

អន្តរជាតិៈ តម្លៃមាសនៅទីផ្សារអន្តរជាតិ បានបន្តកើនឡើងជាបន្តបន្ទាប់ បន្ទាប់ធនាគារកណ្តាលអាមេរិកសន្សាថា នឹងបន្តរក្សាអត្រាការប្រាក់ទាប និងអ្នកវិនិយោគមើលឃើញពីភាពធូរស្រាល នៃអត្រាឆ្លងជំងឺកូវីដ១៩នៅរដ្ឋមួយចំនួនរបស់អាមេរិក។

មាសត្រូវបានចាត់ទុកថា ជាការវិនិយោគដែលមានសុវត្ថិភាពបំផុត និងរក្សានូវតម្លៃពិត បើប្រៀបធៀបទៅនឹងរូបិយប័ណ្ណជាតិ ដែលមិនមានការគាំទ្រនៅជុំវិញពិភពលោក។

ស្របពេលដែល មាសត្រូវបានអ្នកវិនិយោគចាត់ទុកថា ជាការវិនិយោគមានសុវត្ថិភាពបំផុត ក្រុមហ៊ុនដ៏របស់អាមេរិកបានព្យាករណ៍ថា តម្លៃមាសនៅទីផ្សារអន្តរជាតិអាចនឹងកើនឡើងដល់២.០០០ដុល្លារក្នុងមួយអោន ឬជាងមួយតម្លឹង។

តម្លៃមាសបានកើនឡើងកាន់ខ្ពស់ បន្ទាប់ពីលោក Jerome Powell ប្រធានធនាគារកណ្តាល បានលើកឡើងកាលពីថ្ងៃពុធថា “ធនាគារកណ្តាលនឹងធ្វើអ្វីគ្រប់យ៉ាង ដែលយើ​ងអាចធ្វើបាន និងមិនថាយូរប៉ុណ្ណាទេ ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចពីជំងឺរាតត្បាត។មន្ត្រីជាន់ខ្ពស់ស្ទើតែទាំងអស់ បានព្យាករណ៍ថា នឹងមានការរក្សាអត្រាការប្រាក់ជិតសូន្យភាគរយរហូតដល់ឆ្នាំ២០២០”។

លោក Matt Weller អ្នកដឹកនាំផ្នែកស្រាវជ្រាវទីផ្សារនៅឯក្រុមហ៊ុន Gain Capital Group LLC បានថ្លែងថា “អ្នកមិនអាចលើកឡើងបានល្អ សម្រាប់ការវិនិយោគលើមាស ដូចដែលធនាគារកណ្តាល បានលើកឡើងកាលពីម្សិលមិញនោះទេ”។

គិតត្រឹមម៉ោង១:៣០នាទីថ្ងៃ ម៉ោងនៅទីក្រុងញូវយ៉ក តម្លៃមាសមាន១.៧៣៩,៨០ ដុល្លារក្នុងមួយអោន (ជិតមួយតម្លឹង) បានកើនឡើង១,១ភាគរយ។

ក្រុមហ៊ុន Goldman Sachs Group Inc បានព្យាករណ៍ថាមាសនឹងកើនឡើងដល់១.៨០០ដុល្លារ ក្នុងមួយអោនក្នុងរយៈពេល១២ខែ ហើយអាចនឹងឃើញមានការកើនឡើងជាង២០០០ដុល្លារ ប្រសិនបើអតិផរណា ​មានលើសអត្រាការប្រាក់ប្រហាក់ប្រហែ​លនឹងអ្វីដែលបានកើតឡើងនៅត្រីមាសទី៣ ឆ្នាំ២០០៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here