ដោយ វុត្ថា
ភ្នំពេញៈ គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ ជាគណៈកម្មាធិការគោលនយោបាយកម្រិតខ្ពស់របស់ធនាគារជាតិនៃកម្ពុជា ដែលត្រូវបានបង្កើតឡើង ដើម្បីវាយតម្លៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធ្វើសេចក្តីសម្រេចចិត្តលើគោលនយោបាយរូបិយវត្ថុ ក្នុងគោលបំណងរក្សាស្ថិរភាពថ្លៃ។
គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ ជួបប្រជុំជាប្រចាំត្រីមាស ពោលគឺ៤ដងក្នុងមួយឆ្នាំ។ មុនកិច្ចប្រជុំចាប់ផ្តើម ក្រុមលេខាធិការដ្ឋាន រួមមានអ្នកសេដ្ឋកិច្ច និងមន្ត្រីបុគ្គលិកផ្សេងទៀត ពីនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្តរជាតិ និងនាយកដ្ឋានស្ថិតិ នឹងរៀបចំរបាយការណ៍វិភាគលំអិត សម្រាប់គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ ។






