ដោយ ៖ វុត្ថា
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអះអាងថា ប្រទេសកម្ពុជាដែលមានរាជធានីភ្នំពេញជាបេះដូងនៃប្រទេសមានការររីកចំរើនយ៉ាងលឿនហួសពីការស្មានរបស់សេដ្ឋកិច្ចវិទូ ខណៈទីក្រុងមួយនេះ បាន នឹងកំពុងអភិវឌ្ឍន៍ឆ្ពោះទៅមុខ ក្រុមការងារដឹកនាំរបស់ប្រមុខរដ្ឋាភិបាលបច្ចុប្បន្ន។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ »ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ឱ្យដឹងថា ទីក្រុងភ្នំពេញដែលជាបេះដូង សេដ្ឋកិច្ច វប្បធម៌ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម បាន នឹងកំពុងមានការរីកចំរើនលើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អគារ។
លោកបន្តថា ទីក្រុងភ្នំពញេមានអគារពាណិជ្ជកម្ម ខុនដូ ផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនផ្សេងទៀត ឆ្លើយតបទៅនឹងអ្នកដែលចូលចិត្តរស់នៅបែបទំនើប និងស៊ីវិល័យ។ ជាមួយគ្នានេះ រាជធានីភ្នំពេញបាននឹងកំពុងពង្រីកខ្លួនពី ៣០០ ទៅជិត ៧០០ គីឡូម៉ែត្រការ៉េ ដែលមានមនុស្សរស់នៅប្រមាណ ៣លាននាក់។
លោកបញ្ជាក់ថា ចំពោះការអភិវឌ្ឍនបែបស៊ីជម្រៅ គឺបានបង្ហាញឱ្យតាមរយៈការប្រែប្រួលកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងភាពលូតលាសក្នុងវិស័យឯកជន ក្នុងនោះ អត្រាភាពក្រីក្របានធ្លាក់ចុះ៩ ភាគរយ និងការកើនឡើងនូវទំហំផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ៗជិត ៤០០០ ដុល្លារក្នុងឆ្នាំ២០២៩ ៕






