ដោយ វុត្ថា
ភ្នំពេញៈ ប្រាក់បម្រុងកាតព្វកិច្ចជាឧបករណ៍ គោលនយោបាយរូបិយវត្ថុមួយ ដែលធនាគារជាតិនៃកម្ពុជាប្រើដើម្បីគ្រប់គ្រងល្បឿនកំណើនឥណទាន។
បច្ចុប្បន្ន អត្រាប្រាក់បម្រុងកាតព្វកិច្ចសម្រាប់រូបិយប័ណ្ណបរទេស (ជាពិសេសប្រាក់ដុល្លារអាមេរិក) និងរូបិយវត្ថុជាតិ ត្រូវបានកំណត់ផ្សេងគ្នា ។ អត្រាប្រាក់បម្រុងកាតព្វកិច្ចសម្រាប់រូបិយបណ្ណបរទេស និងរូបិយវត្ថុជាតិ ត្រូវបានកំណត់ក្នុងអត្រា ១២,៥% និង ៨% រៀងគ្នា ។






