ដោយវុត្ថា
ភ្នំពេញៈ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានអះអាង រហូតមកដល់ពេលនេះ ចំនួនអ្នកធ្វើដំណើរជើងហោះហើរកម្ពុជា នៅតែមានការធ្លាក់ចុះប្រមាណ៩៨ភាគរយ ដែលបង្កឡើងដោយការរាតត្បាតនៃជំងឺ Covid-19 នៅទូទាំងសកលលោក។

លោកបណ្ឌិតម៉ៅ ហាវណ្ណាល់ បានលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយ ក្រុមការងាររបស់ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានកម្ពុជា ( Cambodia Airports)កាលពីល្ងាចម្សិលមិញនេះ។
លោកបានថ្លែងបន្តថា “ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានកម្ពុជា( Cambodia Airports) នៅតែបន្តប្រតិបត្តិការរបស់ខ្លួន បើទោះបីចំនួនអ្នកដំណើរធ្លាក់ចុះរហូតដល់៩៨% នៅពេលមានវិបត្តិ COVID19 នេះក្តី និងបានគាំទ្រនូវវិធានការណ៍នានាសំដៅធ្វើយ៉ាងណាឱ្យមានកំណើនអ្នកដំណើរតាមផ្លូវអាកាសវិញ”។
លោកបន្ថែមថា ជាមួយគ្នានេះCambodia Airports បានស្វាគមន៍នូវវិធានការនានាចំពោះអ្នកដំណើរតាមផ្លូវអាកាស ដែលបានដាក់ចេញដោយរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរាលដាលនៃជំងឺCOVID19 ។ ម្យ៉ាងខាងក្រុមហ៊ុន នឹងនៅបន្តរក្សាប្រតិបត្តិការរហូតដោយរក្សានូវស្តង់ដាអន្តរជាតិដដែល រហូតដល់មានការកើនឡើងជាថ្មី បន្តិចម្តងៗនូវអ្នកដំណើរមកកាន់កម្ពុជា៕






