ដោយនៅ វឌ្ឈនា
ភ្នំពេញ៖ មហាសេដ្ឋីនៅលើពិភពលោកតែងតែជិះរថយន្តទំនើប និងបង្ហាញពីការរស់នៅប្រកបដោយភាពស៊ីវីល័យនៅក្នុងសង្គម តែពិតជាមិនគួរអោយជឿឡើយ សម្រាប់មហាសេដ្ឋី៥ ដែលមានលុយច្រើនជាគេនៅលើពិភពលោក បែរជាជិះរថយន្តថោក និងប្រើប្រាស់ការរស់នៅប្រកបដោយភាពសមញ្ញបំផុត ដោយពួកគេគិតថា មានផាសុខភាព និងភាពស្រស់ស្រាយជាមួយជីវិតបែបនេះ។
គេហទំព័រ Propertyarea.asia សូមបកប្រែពីគេហទំព័រ GURU ដែលបានចុះផ្សាយចុះផ្សាយពីមហាសេដ្ឋីពិភពលោក ៥រូបនេះ កាលពីពេលថ្មីៗនេះនៅក្នុងគេហទំព័រពត៌មានរបស់ខ្លួន។
១) លោក Jeff Bezos
លោក Jeff Bezos ជាមហាសេដ្ឋីពិភពលោក ឈរនៅក្នុងលំដាប់លេខរៀងទី១ ដែលមានលុយរហូតដល់ ១៦១ពាន់លានដុល្លារ គឺជាស្ថាបនិក និងម្ចាស់ភាគហ៊ុនដ៏ធំរបស់ក្រុមហ៊ុន Amazon ដែលជាក្រុមហ៊ុនលក់រាយតាមអនឡាញ ដ៏ធំបំផុតនៅក្នុងពិភពលោក។
មហាសេដ្ឋីរូបនេះ ជិះរថយន្តម៉ាក Honda Accord សេរី ឆ្នាំ១៩៩៦ តម្លៃ 24,509ដុល្លារ ប៉ុណ្ណោះ។
២) លោក Steve Ballmer
លោក Steve Ballmer ជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft ចន្លោះឆ្នាំ២០០០ ដល់ឆ្នាំ ២០១៤ និងបច្ចុប្បន្នជាម្ចាស់ក្លឹបបាល់បោះ Los Angeles Clippers ដែលមានលុយរហូតដល់ ៦៩,២ពាន់លានដុល្លារអាមេរិក តែបែរជាជិះរថយន្តម៉ាក Ford Fusion Hybrid តម្លៃ 16,299ដុល្លារ។
៣) លោក Jack Ma
លោក Jack Ma ជាមហាសេដ្ឋីជនជាតិចិន និងជាម្ចាក់ក្រុមហ៊ុន Alibaba Group ដែលមានលុយរហូតដល់ ៤៣.៣ ពាន់លានដុល្លារ ជិះរថយន្តម៉ាក SUV Roewe RX5 តម្លៃ 22,300ដុល្លារ។
៤) លោក Mark Zuckerberg
លោក Mark Zuckerberg ជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Facebook ដែលមានលុយរហូតដល់ ៧៩.៧ពាន់់លានដុល្លារ ជិះរថយន្តម៉ាក Acura TSX, Volkswagon GTI តម្លៃ 31,555ដុល្លារ ។
៥) លោក Warren Buffett
លោក Warren Buffett ជាមហាសេដ្ឋីពិភពលោក លោកមានលុយចំនួន ៦៩,៣ពាន់លានដុល្លារសហរដ្ឋអាមេរិក និងម្ចាស់ភាគហ៊ុនធំបំផុតនៃក្រុមហ៊ុន Berkshire Hathaway ជិះរថយន្តម៉ាក 2014 Cadillac XTS តម្លៃចាប់ពី 17,896 – 24,380ដុល្លារប៉ុ ណ្ណោះ៕