ដោយៈ វុត្ថា
ភ្នំពេញៈ របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា វិស័យសំណង់បានបង្កើតការងារជាច្រើន ជូនពលរដ្ឋដោយនៅក្នុងឆមាសទី១ ឆ្នាំ២០២០ នេះ ដែលគិតជាមធ្យមប្រមាណ១៧០ ០៥៩ នាក់ ទៅ១៧០១០០ នាក់ក្នុងមួយថ្ងៃ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះបញ្ជាក់ថា សម្រាប់តែនៅរាជធានីភ្នំពេញ មានចំនួនកម្មករប្រមាណពី ២៤ ១៣០នាក់ ទៅ ២៤,៥០០នាក់ក្នុងមួយថ្ងៃ ដែលទទួលបានការងារពីវិស័យសំណង់ ។ បើប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៩ ចំនួនកម្មករគិតជាមធ្យមប្រមាណពី១៣៣ ៧៣៨ នាក់ ទៅ ១៣៤ ០០០នាក់ក្នុងមួយថ្ងៃ សម្រាប់ទូទាំងប្រទេស។
ដោយឡែក នៅរាជធានីភ្នំពេញមានចំនួនកម្មករ ប្រមាណពី៤៣,៤៦០នាក់ ទៅ ៤៣,៥០០នាក់ក្នុងមួយថ្ងៃកើនឡើងចំនួន២៧,១៦ ភាគរយ។
តាមរយៈការសិក្សាស្រាវជ្រាវក្នុងមួយឆមាសទី១ ឆ្នាំ២០២០នេះ តម្លៃពលកម្មសម្រាប់កម្មករគ្មានជំនាញ ក្នុងមួយថ្ងៃអាចទទួលបានពី៤០,០០០រៀល ទៅ ៦០,០០០រៀល សម្រាប់កម្មករមានជំនាញ និងមេជាងក្នុងមួយថ្ងៃ អាចទទួលបានពី៦០, ០០០ រៀល ដល់១០០,០០០ រៀល ។ ដោយឡែក ចំពោះវិស្វករ ស្ថាបត្យករ និងអ្នកជំនាញផ្សេងទៀត ក្នុងមួយខែអាចទទួលបានប្រាក់បៀវត្សពី៤០០ដុល្លារ ទៅ២៥០០ដុល្លារអាមេរិក៕