ដោយ ៖ វុត្ថា
ភ្នំពេញ ៖ ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក ជារឿងអបអរមួយសម្រាប់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ប៉ុន្តែតើសេវាកម្មបែបនេះទទួលបានជោគជ័យ ឬអត់វានៅតែជាចម្ងល់នៅឡើយ ហើយពេលវេលានឹងបង្ហាញលទ្ឋផល។
ជាក់ស្តែងនៅព្រឹកថ្ងៃទី៦ មេសានេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានដាក់ឱ្យដំណើរការ បណ្តោះអាសន្នកាណូតដឹកអ្នកដំណើរព្រែកព្នៅ-ភ្នំពេញ
-->
-តាខ្មៅនៅស្ថានីយនាវាដឹកអ្នកដំណើរឬស្សីកែវ គីឡូម៉ែត្រលេខ៦ ចំណុចទីលានប្រជាធិបតេយ្យថ្មី មិនគិតថ្លៃរយៈពេល៣ខែ ដែលចាប់ដំណើរការ ជាផ្លូវការនៅថ្ងៃនេះ ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ស៊ុន ចាន់ថុល បានថ្លែងថា ៖ ការដាក់អោយដំណើរបណ្តោះអាសន្នកាណូតដឹកអ្នកដំណើរនេះ គឺ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងការកក់ស្ទះចររាចរណ៍ ហើយអាចកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋបានមួយកម្រិតថែមទៀត។លោកបន្ថែមថា ការដាក់ឱ្យដំណើរការជាបណ្តោះអាសន្នកាណូត ភ្នំពេញ-តាខ្មៅ គឺបានចូលរួមចំណែក យ៉ាងសំខាន់ដើម្បីសម្រួល ការធ្វើដំណើររបស់ពលរដ្ឋគ្រប់នៅកម្ពុជា។
រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ទៀតថា “ផ្លូវទឹក គឺជាគន្លឹះសំខាន់ដែលរដ្ឋាភិបាលតែងគិតគូ និងកំពុងដោះស្រាយជូនពលរដ្ឋកម្ពុជាគ្រប់រូប”។ លោកបន្តថា “កាណូត ដែលដាក់ឱ្យដំណើរជាបណ្តោះអាសន្ន គឺជាការល្បង និងវាស់ស្ទង់រកចំណុលសំខាន់រួមមួយ ដើម្បីផែនការនៅពេលអនាគត”។

ការដាក់ដំណើរការ លើកដំបូងនេះផងដែរ មានកាណូតចំនួន៣គ្រឿង ២គ្រឿង ជាកាណូតរបស់ក្រុមហ៊ុន Royal Express Boat អាចផ្ទុកមនុស្ស៦០នាក់ និង៣គ្រឿងទៀត ជាកាណូតរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលកំពុងសាងសង់ អាចផ្ទុកបាន៥៤នាក់ បំពាក់ដោយម៉ាស៊ីនត្រជាក់ និងពោងសុវត្ថិភាព ក្រោយការដាក់ដំណើរការ កាណូតរបស់កំពង់ផែស្វយ័តភ្នំពេញ នឹងមកដល់បន្ថែមមួយគ្រឿងផ្សេងទៀត។
ទីតាំងសម្រាប់ចំណតកាណូត ដឹកអ្នកដំណើរពីភ្នំពេញ ទៅក្រុងតាខ្មៅ ស្ថិតនៅក្នុងដំណើរការសាងសង់ រួមមាន ទី១ កំពង់ផែព្រែកព្នៅ ទី២ កំពង់ផែមុខឃ្លាំងសាំងឫស្សីកែវ ឬនៅទីលានប្រជាធិបតេយ្យ ទី៣ កំពង់ផែ ផែបណ្តែតទល់មុខផ្សាររាត្រី, ទី៤ កំពង់ផែណាហ្គា នៅក្បែរកោះពេជ្រ ទី៥ កំពង់ផែ ភូមិដើមចាន់ នៅច្បារអំពៅ និងទី៦កំពង់ផែ សួនច្បារតាខ្មៅ។

ការដណើរការផ្លូវទឹកនេះ ជាប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជា ដើម្បីចូលរួមចំណែក កាត់បន្ថយការកកស្ទះចរាចរណ៍តាមផ្លូវគោក និងបង្កើនសុវត្ថិភាពចរាចរណ៍ដល់អ្នកធ្វើដំណើរចូល-ចេញ និងឆ្លងកាត់រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃ។
ការដឹកជញ្ជូនតាមផ្លូវទឹកចេញពីតំបន់ព្រែកព្នៅ មកកាន់ក្រុងតាខ្មៅ ខេត្តកណ្តាលក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងដែរ៕










