ដោយ វុត្ថា
ភ្នំពេញៈ យន្តហោះចេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវជូនដំណឹងដល់អាជ្ញាធរនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនៃកម្ពុជា ហើយពេលហោះហើរក្នុងដែនអាកាសកម្ពុជា មិនអនុញ្ញាតឲ្យទម្លាក់ទំនិញខុសពីតម្រាយផ្លូវឡើយ។
លើកលែងតែករណី ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ដែលត្រូវរាយការណ៍ជាបន្ទាន់ដល់សមត្ថកិច្ចគយ ដែលនៅជិតបំផុតនៅនឹងកន្លែងចុះចត។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងទៀតថា ការលើកដាក់ទំនិញ ឥវ៉ាន់អ្នកដំណើរចុះឡើងពីយន្តហោះ ត្រូវមានការអនុញ្ញាត និងការត្រួតពិនិត្យពីមន្ត្រីគយ និង នៅពេលមន្ត្រីគយ ធ្វើការត្រួតពិនិត្យឆែកឆេរយន្តហោះ អាកាសយានិក ឬ អ្នកតំណាងត្រូវបង្កលក្ខណៈងាយស្រួលក្នុងពេលបំពេញភារកិច្ច។
ក្នុងករណីយន្តហោះដែលមានគ្រោះថ្នាក់ ឬមានការចៀសវាងគ្រោះថ្នាក់ រួចមានការចុះចត នៅចំណតអាកាសយានដ្ឋានណាមួយ ដែលគ្មានមន្ត្រីគយ ក្នុងករណីនេះអាកាសយាននិក ឬអ្នកតំណាងត្រូវរាយការណ៍ ឲ្យរដ្ឋអំណាចមូលដ្ឋានទីនោះ ធ្វើការត្រួតពិនិត្យជំនួសមន្ត្រីគយ៕