សម្តេចតេជោ ចេញអនុក្រឹត្យចំណាត់ថ្នាក់សំណង់ និងគោលដៅដែលតម្រូវឱ្យមានប្លង់ប្រព័ន្ធ បង្ការ និងពន្លត់អគ្គីភ័យ

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្តីពីចំណាត់ថ្នាក់សំណង់ និងគោលដៅដែលតម្រូវឱ្យមានប្លង់ប្រព័ន្ធ បង្ការ និងពន្លត់អគ្គីភ័យ ដើម្បីការពារទប់ស្កាត់គ្រោះថ្នាក់អគ្គីភ័យឆាបឆេះ។

យោងតាមអនុក្រឹត្យដែលចុះហត្ថលេខាកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២០ ដោយសម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា អនុក្រឹត្យនេះ មានគោលដៅកំណត់អំពីសមត្ថកិច្ចគ្រប់គ្រង ត្រួតពិនិត្យលើប្លង់ប្រព័ន្ធបង្ការ និងពន្លត់អគ្គីភ័យនៃសំណង់ និងគោលដៅដើម្បីបង្ការ និងការពារអាយុជីវិត ទ្រព្យសម្បត្តិ បរិស្ថាន សន្តិសុខ សណ្តាប់ធ្លាប់សាធារណៈ និងសុវត្ថិភាពសង្គមពីគ្រោះថ្នាក់អគ្គីភ័យ។

 

ជំពូកទី៣ នៃអនុក្រឹត្យនេះ បានកំណត់ចំពោះសំណង់ និងគោលដៅដែលតម្រូវឱ្យមានប្លង់ប្រព័ន្ធបង្ការ និងពន្លត់អគ្គីភ័យរួមមាន ៖
ក) ចំណាត់ថ្នាក់ទី១ សំណង់ ឬគោលដៅពាណិជ្ជកម្មទាក់ទងនឹការផលិត ការលក់ ការកែច្នៃ ការស្តុកស្ថានីយប្រេង និងការប្រើប្រាស់ឧស្ម័នចំហេះ សារធាតុងាយឆេះ និងងាយផ្ទុះឆេះ។

ខ) ចំណាត់ថ្នាក់ទី២ ក្រសួង ស្ថាប័ន មន្ទីរ អង្គភាពរបស់រដ្ឋ គ្រឹះស្ថានសាធារណៈ និងឯកជន។

គ) ចំណាត់ថ្នាក់ថ្នាក់ទី ៣ សំណង់ ឬ គោលដៅនៃទីប្រជុំជនដែលមានប្រជាជនរស់នៅច្រើនកោះករ អគារសហកម្មសិទ្ធិ បុរីលំនៅឋាន ឬលំនៅឋានមាលក្ខណៈបុរី បណ្តុំអគារពាណិជ្ជកម្មធំៗ រោងភាពយន្ត រោងមហាស្រព សារពមន្ទីរជាតិ បណ្ណាល័យជាតិ ទីកន្លែងសប្បាយ ក្លឹបកំសាន្ត ស្ថានីយវិទ្យុ ស្ថានីយទូរទស្សន៍ ស្ថានីយទូរគមនាគមន៍ ក្រុមហ៊ុនគោលដៅស្រាវជ្រាវវិទ្យាសាស្ត្រ អាកាសយានដ្ឋាន ស្ថានីយរាជាយស្ម័យយាន កំពង់ផែ យានដ្ឋាន និងចំណតយានយន្ត។

ឃ) ចំណាត់ថ្នាក់ទី ៤ សំណង់ ឬគោលដៅដែលស្ថិតនៅតំបន់ភ្នំ តំបន់ព្រៃ តំបន់អភិរក្ស រមណីយដ្ឋាន ស្ថានីយ វារីអគ្គិសនី រោងចក្រ សហគ្រាស ឧស្សាហកម្ម សិប្បកម្ម និងការដ្ឋានរ៉ែ។

ង) ចំណាត់ថ្នាក់ទី ៥ អគារពាំណិជ្ជកម្មខ្នាតូច និងផ្សារ។

មានត្រា១៣ ចែងថា សំណង់ និងគោលដៅដែលតម្រូវឱ្យមានប្លង់ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ ស្ថិតក្រោមសមត្ថកិច្ចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ៖

ក) សំណង និងគោលដៅ ទាំងឡាយណាដែលមានផ្ទៃក្រឡាកម្រាលចាប់ពី ៣០០០ ម៉ែត្រក្រឡា និង/ឬ មានកម្ពស់ចាប់ពី ៥ ជាន់ឡើង ដោយរាប់បញ្ចូលទាំងជាន់ក្រោមដី និង/ឬ ផ្ទុកចំនួនមនុស្សចាប់ពី២០០នាក់ និង/ឬ ចំនួនបន្ទប់ចាប់ពី ២៥ បន្ទប់ និង/ឬ ចំណតរថយន្តចាប់ពី១០០ គ្រឿង។

ខ) ស្ថានីប្រេងឥន្ធនៈ ដេប៉ូប្រេង ពោងស្តុកប្រេងឥន្ធនៈ ទីតាំងលល់ចំហេះ និងគោលដៅប្រផលិតកែច្នៃសារធាតុងាយផ្ទុះ ងាយឆេះ និងងាយផ្ទុះឆេះ គ្រប់ប្រភេទ ចំណុះចាប់ពី ១ ម៉ឺនលីត្រ និង ៥ ពាន់គីឡូក្រាមឡើង។

គ) សំណង់សំខាន់ៗ ក្នុងតំបន់ការពារបរិស្ថានធម្មជាតិ បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ រមណីយដ្ឋានទេសចរណ៍ និងសាសនា៕

LEAVE A REPLY

Please enter your comment!
Please enter your name here