ដោយៈប៊ី
ភ្នំពេញៈ ប្រទេសកម្ពុជានឹងស្វាគមន៍ផ្លូវដែកមួយខ្សែទៀត នៅភាគខាងជើងដែលប្រវែង១៤០គីឡូម៉ែត្រក្នុងពេលឆាប់ៗនេះ ដោយភ្ជាប់ទៅព្រំដែនថៃ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ។
លោក វ៉ាស៊ីម សូរីយ៉ា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់កាលពីថ្ងៃពុធទី២២ កខែកក្កដា ឆ្នាំ២០២០កន្លងមកថា ថៃបានសន្យាផ្តល់ផ្លូវដែកថ្មី បន្ទាប់ពីការដាក់ឲ្យដំណើរការនៅឆ្នាំ២០១៨។ (ប្រទេសកម្ពុជា និងថៃបានបើកដំណើរការតភ្ជាប់ផ្លូវដែកឡើងវិញជាផ្លូវការនៅចុងឆ្នាំ ២០១៨។
លោកបានថ្លែងថា “ភាគីថៃនឹងប្រគល់ផ្លូវដែកប្រហែល១៤០គីឡូម៉ែត្រ ក្នុងខែសីហាឬកញ្ញា។ វានឹងពង្រឹងផ្លូវដែករបស់យើង និងលើកកម្ពស់គុណភាពនៃការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ”។
លោកបាននិយាយថា បន្ទាប់ពីផ្លូវដែកភាគខាងជើងត្រូវបានធ្វើឱ្យប្រសើរ ដែល អាចដឹកបាន២០តោន និងបង្កើនល្បឿនពី៣០គីឡូម៉ែត្រក្នុងមួយម៉ោងទៅ ៧០គីឡូម៉ែត្រក្នុងមួយម៉ោង ។
ដោយតភ្ជាប់ពីភ្នំពេញទៅប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ និងតាមព្រំដែនថៃ ផ្លូវដែកភាគខាងជើងបានជំរុញពាណិជ្ជកម្មទ្វេភាគី។
ប្រទេសថៃជាប្រទេសនាំចូលទំនិញធំជាងគេ លំដាប់ទី៧របស់កម្ពុជា បន្ទាប់ពីសហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ ចិន អង់គ្លេស និងកាណាដា ឬស្មើនឹង៤ភាគរយនៃការនាំចេញរបស់កម្ពុជា។
ទិន្នន័យពីស្ថានទូតកម្ពុជានៅទីក្រុងបាងកកបានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃមានតម្លៃប្រហែល៣,១ពាន់លានដុល្លារ ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំនេះ កើនឡើង១៨,៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
រដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាប្រមាណ២២៦,៦លានដុល្លារ ដើម្បីស្តារផ្លូវដែកភាគខាងត្បូង និងខាងលិចរបស់ប្រទេស ដើម្បីធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូន។ ក្នុងចំណោមមូលនិធិវិនិយោគ មានប្រហែល៨៥លានដុល្លារបានមកពីថវិកាជាតិ ខណៈដែលនៅសល់១៤១,៦លានដុល្លារទៀត បានមកពីធនាគារអភិវឌ្ឍន៍អាស៊ី និងដៃគូអភិវឌ្ឍន៍ដទៃទៀត៕