ប្រែសម្រួលដោយ ប៊ី
ភ្នំពេញៈ ទុនបម្រុងជាមាសរបស់ប្រទេសកម្ពុជា ដែលបានដាក់បញ្ចូលបន្ថែមទៅក្នុងលើធាតុសំខាន់ៗរបស់ប្រទេស ដូចជាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ច ដើម្បីបញ្ជាក់ជាថ្មីថា ជំហររួមរបស់ប្រទេសកម្ពុជា នៅតែស្ថិតក្នុងសភាពល្អប្រសើរ។

កត្តាទាំងនេះបានបង្ហាញថា ការវិនិយោគបន្ថែមទៀតគួរតែផ្លាស់ប្តូរ ទៅកាន់កម្ពុជាដោយសារកម្ពុជាបានបើកចំហរសេដ្ឋកិច្ច ដល់ការវិនិយោគទាំងអស់ពីគ្រប់ទិសទី នៃពិភពលោក។
រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងធ្វើអស់ពីសមត្ថភាពតាមវិធីជាច្រើន ដើម្បីបម្រើផលប្រយោជន៍ប្រទេស និងប្រជាជនរបស់ខ្លួន ហើយធានាថាកម្ពុជាត្រៀមខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការទៅវិញទៅមក ខណៈកម្ពុជាធ្វើពិពិធកម្មពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសនានានៅអាស៊ី និងប្រទេសផ្សេងៗទៀត។
អ្នកខ្លះអាចជជែកវែកញែកដោយលើកឡើងថា មាសដែលកាន់កាប់ដោយប្រទេសកម្ពុជា មានចំនួនតិចតួច។ មាសទាំងនេះរួមបញ្ចូលមាសចំនួន១២,៤ តោនទទួលបានពីសង្គ្រាមក្រោយប្រទេសកម្ពុជា និងដាក់ប្រាក់នៅធនាគារស្វីស។ មាសចំនួន ១៤,១ តោនផ្សេងទៀត ត្រូវបានរក្សាទុកនៅធនាគារអង់គ្លេស និងមាសចំនួន១០តោនរក្សាទុកនៅកម្ពុជា។
ប៉ុន្តែវាជាចំនួនច្រើនណាស់ សម្រាប់ប្រទេសតូចមួយដូចជាប្រទេសកម្ពុជា ដែលមានប្រជាជនជាង១៥លាននាក់ និងផលិតផលក្នុងស្រុកសរុបចំនួន២៧,១ពាន់លានដុល្លារអាមេរិក។
រដ្ឋាភិបាលក៏ពូកែក្នុងការសន្សំ ដូចដែលបានបង្ហាញដោយការពិតដែលថា អតិរេកសាច់ប្រាក់ជាង៣ពាន់លានដុល្លារអាមេរិក ត្រូវបានកត់ត្រាទុក។ ដូច្នេះនៅពេលដែលរដ្ឋាភិបាលកាត់បន្ថយថវិការបស់ខ្លួន ចំនួន៥០ភាគរយសម្រាប់ឆ្នាំក្រោយ វាគឺជាការសម្រេចចិត្តនយោបាយស្តី ពីកិច្ចការអាទិភាពរបស់ប្រទេសសម្រាប់ការអភិវឌ្ឍ និងតម្រូវការផ្សេងទៀត។
តម្លាភាព និងគណនេយ្យភាព
វាក៏ជាចំនួនដ៏ធំមួយដែរ នៅពេលនិយាយអំពីទុនបម្រុងអន្តរជាតិចំនួន១៩ពាន់លានដុល្លាររបស់ខ្លួន ដូចដែលបានបញ្ជាក់ដោយធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ ២០២។ វាមានន័យថា វាមិនត្រឹមតែបង្ហាញពីបរិមាណមាស និងប្រាក់បំរុងអន្តរជាតិរាប់ពាន់លានដុល្លារនោះទេ វាបង្ហាញពីរូបភាពល្អនៃអភិបាលកិច្ច ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋរដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្ញើសារច្បាស់ៗ និងលឺៗ ទៅកាន់ពិភពលោកខាងក្រៅថា ប្រទេសកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ចំពោះតម្លាភាព និងគណនេយ្យភាព។
នោះក៏មានន័យថា អ្នកវិនិយោគជាតិ និងអន្តរជាតិគួរតែពិនិត្យពិចារណាឱ្យកាន់តែច្បាស់អំពីព្រះរាជាណាចក្រអច្ឆរិយៈ ជាទិសដៅវិនិយោគរបស់ខ្លួនន ក៏ដូចជាតំបន់អាស៊ានចំនួន ១០ ដែលមានប្រជាជនជាង៦០០លាននាក់។
ទោះយ៉ាងណានៅពេលអ្នកវិនិយោគនៅកម្ពុជា ទីផ្សាររបស់អ្នកធំជាងមុន ពីព្រោះអាស៊ាន មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសជាច្រើនដូចជាសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌា និងប្រទេសដទៃទៀត។
ការធ្វើពិពិធកម្មពាណិជ្ជកម្ម
កម្ពុជានឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងអាស៊ាន-ហុងកុង ចិន ឥណ្ឌា និងប្រទេសផ្សេងៗទៀត ដើម្បីបើកទីផ្សារកម្ពុជានៅក្រៅប្រទេស។
សន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា មានស្រាប់ ខណៈរដ្ឋាភិបាលកំពុង ធ្វើឱ្យប្រសើរឡើងនូវកំណែទម្រង់ក្នុងស្រុក ធ្វើឱ្យមិត្តភក្តិនៅជិត និងឆ្ងាយដោយឈរលើមូលដ្ឋានស្មើគ្នា ស្របតាមការគោរពឯករាជ្យ និងអធិបតេយ្យភាពរបស់គ្នាទៅវិញទៅមក។
បច្ចុប្បន្ន រដ្ឋាភិបាលកំពុងធ្វើវិសោធនកម្មច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធរបស់ខ្លួន សម្រាប់ការវិនិយោគដើម្បីសម្រួលពាណិជ្ជកម្ម និងការវិនិយោគ ក្នុងបរិបទសាកលភាវូបនីយកម្ម។ ច្បាប់វិនិយោគថ្មីរបស់កម្ពុជាត្រូវបានរំពឹងថា នឹងដាក់ឱ្យដំណើរការឆាប់ៗនេះ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន
សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសចិន ដែលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទាំងពីរ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលរំពឹងថានឹងធ្វើឡើងនៅមុនពាក់កណ្តាលខែសីហាឆ្នាំ២០២។ កិច្ចព្រមព្រៀងនេះ នឹងមិនត្រឹមតែទាក់ទាញវិនិយោគចិនមកកម្ពុជា តែថែមទាំងទាក់ទាញវិនិយោគពីប្រទេសដទៃផងដែរ។
ពាណិជ្ជកម្មទ្វេភាគី បានកើនឡើងដល់ជាង៧,៤ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ និងមានគោលដៅឈានឲ្យដល់១០ពាន់លានដុល្លារនៅឆ្នាំ ២០២។
អត្រាអតិផរណារបស់ប្រទេសនេះ នៅទាបនៅឡើយមានអត្រាត្រឹម២,៨ភាគរយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយអត្រាប្តូរប្រាក់បរទេសមានស្ថិរភាព (ប្រហែល ៤.១០០ រៀល ស្មើនឹងដុល្លារអាមេរិក)។ ប្រទេសកម្ពុជាក៏មានកម្លាំងពលកម្ម ដែលមានសក្តានុពលទាក់ទាញអ្នកវិនិយោគផងដែរ ពោលគឺប្រជាជនវ័យក្មេង ដែលមានប្រមាណ៧០ភាគរយនៃប្រជាជនសរុបរបស់ខ្លួន។
ក្នុងន័យនេះ ការវិនិយោគកាន់តែច្រើនគួរតែត្រៀមខ្លួន ដើម្បីផ្លាស់ប្តូរទៅព្រះរាជាណាចក្រអច្ឆរិយៈ ដែលជាកន្លែងដែលប្រទេសនេះ មានសក្តានុពលយ៉ាងខ្លាំងក្នុងវិស័យទេសចរណ៍ កសិឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ និងអប់រំជាដើម។
ប្រទេសកម្ពុជានាំមកនូវសក្តានុពល និងឱកាស ដើម្បីបំពេញសេចក្តីត្រូវការ និងគោលដៅរបស់វិនិយោគិនសម្រាប់កំណើននាពេលអនាគត៕






