ប្រទេស​ថៃ​ត្រូវការ​រយៈពេល២ ទៅ៣ឆ្នាំ ទើប​អាច​ស្តារ​សេដ្ឋកិច្ច​បានមក​វិញ

0

ដោយ ហ្សូ​លី

បាងកកៈ បន្ទាប់ពី​ទទួលរង​ពី​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ ពី​វិបត្តិ​ជំងឺ Covid-19 មកលើ​សេដ្ឋកិច្ច​ថៃ។ ពេលនេះ​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍​នេះ ត្រូវបាន​ស្ថាប័ន​ជំនាញ​ព្យាករណ៍​ថា ប្រទេស​ថៃ​ត្រូវការ​រយៈពេល​យ៉ាងហោចណាស់ ២ទៅ៣ឆ្នាំ ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឱ្យ​ត្រឡប់​មករក​សភាព​ដើម​វិញ។

ទោះបីជា​រដ្ឋាភិបាល​ថៃ​អាច​គ្រប់គ្រង​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​នេះ ដោយ​គ្មាន​ករណី​ផ្ទះ​ឡើង​ក្នុងស្រុក​ថ្មី អស់​រយៈពេល​ប្រមាណ ២ខែ​ចុង​ក្រោយនេះ​ក៏ដោយ ប៉ុន្តែ​សេដ្ឋកិច្ច​នៅតែ​ត្រដាបត្រដួស ជាមួយនឹង​ការបិទ​អាជីវកម្ម​យ៉ាងច្រើន ដោយ ហេតុ​ថា គ្មាន​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​នៅ​ប្រទេសមួយ​នេះ។

ធនាគារ KrungThai បាន​ចុះផ្សាយ​របាយការណ៍​ថា ដើម្បី​ស្តារ​សេដ្ឋកិច្ច​ប្រទេស​ថៃ​ឡើងវិញ គឺ​ត្រូវ​ពេល​ប្រហែល២ ទៅ ៣ឆ្នាំ ខណៈដែល​វិស័យ​សុខាភិបាល និង​អាជីវកម្ម​តាម​ប្រព័ន្ធ​ឌីជីថល​កំពុងមាន​ភាព​លេចធ្លោ។ នេះ​បើតាម​ប្រសាសន៍​របស់លោក Payong Srivanich នាយក​គ្រប់គ្រង​ធនាគារ KrungThai ដែល​បាន​ដកស្រង់​ចេញពី​របាយការណ៍​រប​ស់​អង្គការសហប្រជាជាតិ​ស្តីពី ជំងឺ​រាតត្បាត Covid-19 គឺជា​វិបត្តិ​ដ៏​អាក្រក់​គិត​តាំងពី​សង្គ្រាមលោកលើកទី។

ក្នុង​ឆ្នាំ២០២១ ជំងឺ​Covid-19 បាន​បង្ក​ឱ្យ​សេដ្ឋកិច្ចពិភពលោក​ដាំ​ក្បាល​ចុះ ប្រមាណ៦០ភាគរយ នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក។ ទោះបីជា​យ៉ាងណា ថៃ​ស្ថិតនៅក្នុង​ទីតាំង​ដែល​ល្អប្រសើរ​ជាង​ប្រទេស​ជាច្រើន​ទៀត ដោយសារតែ​ច្បាប់​រូបិយវត្ថុ និង​ហិរញ្ញវត្ថុ ការ​សម្រប​ខ្លួន និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​វិស័យ​ឯកជន។

របាយការណ៍​បានចង្អុលបង្ហាញ​ថា ជំងឺ Covid-19 បាន​នាំយក​នូវ​អនាគត​ដ៏​ភ្លឺស្វាង​នៃ​វិស័យ​អាជីវកម្ម​សុខាភិបាល និង ព​ន្លឿ​ន​ការអភិវឌ្ឍ​បច្ចេកវិទ្យា។ របាយការណ៍​ដដែល​ប​ន្ត​ថា ក្នុង​ខែមេសា ការប្រតិបត្តិ​ការ​ទូរ​ទាត់ មាន​ប្រមាណ​ជា១០លាន​ប្រតិបត្តិការ ក្នុង​មួយថ្ងៃ ពោល​គឺជា​ចំនួន​ទ្វេ​រដង​កើនឡើង​លើស​ឆ្នាំមុន។

ធនាគារ KrungThai ដឹកនាំ​ទិស​ដល់​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​ថៃ​នៅ​ឆ្នាំ ២០២០នេះ​បាន​ធ្លាក់ចុះ​រហូតដល់៨.៨ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here