ប្រធាន CVEA អ្នកវិនិយោគក្នុងស្រុកនៅតែបន្តស្វែងរកឱកាសវិនិយោគលើវិស័យអចលនទ្រព្យក្នុងវិបត្តិជំងឺ Covid-19

0

ដោយវុត្ថា

ភ្នំពេញៈ វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា បានទទួលរងនូវផលប៉ះពាល់ជាបន្តបន្ទាប់ ជាពិសេសនៅក្នុងអំឡុងពេលនៃវិបត្តិជំងឺCovid-19 តែយ៉ាងណាវិនិយោគិក្នុងស្រុក នៅតែបន្តស្វែងរកឱកាសវិនិយោគលើវិស័យនេះដដែល។

លោកច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជា បានអះអាងថា នៅក្នុងកាលៈទេសៈនៃវិបត្តិជំងឺCovid-19នេះ បានធ្វើឱ្យធ្លាក់ចុះនូវវិស័យអច​លនទ្រព្យ តែសកម្មភាពនៃការវិនិយោគ នៅតែបន្តដោយសារតែវិនិយោគិននៅក្នុងស្រុកបានចុះទៅស្វែងរកឱកាសវិនិយោគ នៅតាមតំបន់ដែលមានសក្តានុពល។

លោកបន្តថា “នៅពេលមានវិបត្តិកើតឡើង ដូចជាវិបត្តិនៃជំងឺ Covid-19nV  គឺជាឱកាសថ្មីមួយ សម្រាប់អ្នកវិនិយោគលើវិស័យអលនទ្រព្យ  ខណៈដែលមនុស្សមួយចំនួនប្រ​ឈមទៅក្នុងវិបត្តិហិរញ្ញវត្ថុ ដែលជំរុញឱ្យពួកគេលក់អចលនទ្រព្យ របស់ខ្លួនក្នុងតម្លៃធូរថ្លៃ”។លោកច្រឹក សុខនីម បានពន្យល់ថា “នេះ គឺជាឱកាសដ៏ល្អមួយ សម្រាប់វិនិយោគិនដែលមានធនធាន ក្នុងការទិញអចលនទ្រព្យក្នុងតម្លៃធូថ្លៃ ហើយរងចាំពេលវេលាដែលសេដ្ឋកិច្ចមានស្ថានភាពល្អប្រសើរ ហើយលក់ចេញវិញនឹងទទួលបានផលចំណេញខ្ពស់ពីវិស័យងចលនទ្រព្យ”។

លោកបន្ថែមថា វិស័យអចលនទ្រព្យននៅក្នុងប្រទេសកម្ពុជា នឹងងើបឡើងវិញនាពេលខាងមុខនេះ បន្ទាប់ពីសេដ្ឋកិច្ចសកល និងនៅក្នុងប្រទេសកម្ពុជា មានស្ថានភាពល្អប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here