ដោយវុត្ថា
ភ្នំពេញៈ គោលការណ៍សេដ្ឋកិច្ចទីផ្សារ គឺជាសកម្មភាពដោយសេរី នៅក្នុងដំណើរការផលិតកម្ម និងពាណិជ្ជកម្មគឺ៖ -សិទ្ធិជាម្ចាស់លើកម្មសិទ្ធិ និងសិទ្ធិសហគ្រិនក្នុងការធ្វើអាជីវកម្ម និងពាណិជ្ជកម្មដោយសេរី។
ខាងក្រោមនេះគឺជាគោលការណ៍ខ្លះៗ នៅក្នុងសេដ្ឋកិច្ចទីផ្សារ ដែលអ្នកត្រូវដឹង និងអនុវត្តឱ្យបានត្រឹមត្រូវ៖
-ការលប់បំបាត់ទម្រង់និងបែបបទផ្សេងៗ ដែលបង្អាក់ដល់ផលិតកម្ម និងពាណិជ្ជកម្ម។
– ថ្លៃទំនិញឬសេវាកម្មបង្កើតឡើង ដោយកិច្ចព្រមព្រៀងគ្នារវាងអ្នកលក់ និងអ្នកទិញ ឬសមភាពរវាងបរិមាណផ្គត់ផ្គង់ និងតម្រូវការក្នុងទីផ្សារ។
– ថ្លៃទីផ្សារទំនិញនិងសេវាកម្ម មានលក្ខណៈបរានុមតិ ដោយឆ្លុះបញ្ចាំងពីប្រភពថ្លៃដើមនៃផលិតផល។
– ការធ្វើអន្តរាគមន៍របស់រដ្ឋក្នុងសេដ្ឋកិច្ច ត្រូវបានប្រើប្រាស់និយ័តករសេដ្ឋកិច្ច ដោយស្ថិតក្នុងក្របខ័ណ្ឌច្បាប់សេដ្ឋកិច្ច ជៀសវាងការប្រើប្រាស់វិធានការ រដ្ឋបាលប្រមូលផ្តុំ។ និយ័តករសេដ្ឋកិច្ចសំខាន់ៗមាន គោលនយោបាយសារពើពន្ធ ហិរញ្ញវត្ថុ និងឥណទាន ច្បាប់ការងារ ច្បាប់ប្រឆាំងនឹងការផ្តាច់មុខ ការបង្កើតកម្មវិធីជាតិដើម្បីអភិវឌ្ឍន៍ជាដើម៕