ដោយ វុត្ថា
ភ្នំពេញៈ ហានិភ័យការងារ ត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារ គឺជាគ្រោះថ្នាក់ដែលធ្លាក់លើរូបរាយកាយកម្មករនិយោជិត ដោយធ្វើការ ឬពេលធ្វើការ ទោះដោយហេតុយ៉ាងណាក៏ដោយ ហើយទោះមានកំហុសពីកម្មករនិយោជិត ឬគ្មានក៏ដោយ។
ម្យ៉ាងវិញទៀត ត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារដែរ ចំពោះគ្រោះថ្នាក់ដែលធ្លាក់លើរូបកាយកម្មករ និយោជិត ក្នុងពេលដែលសាមីខ្លួនធ្វើដំណើរ ពីលំនៅស្ថានខ្លួនត្រង់ឆ្ពោះទៅកន្លែងធ្វើការ ឬវិលមកវិញដោយគ្មានឈប់ ឬដោយគ្មានវាងទៅណាផ្សេងជាប្រយោជន៍ផ្ទាល់ខ្លួន ឬក្រៅពីការងារដែលគេតម្រូវឲ្យទៅ។
ម្យ៉ាងទៀតជម្ងឺទាំងឡាយណា ដែលកើតឡើងទាក់ទងទៅនឹងការងារ(ជម្ងឺវិជ្ជាជីវៈ) ក៏ត្រូវចាត់ទុកជាហានិភ័យការងារ ដែលមានជាអាទិ៍៖ មុខរបរដែលប៉ះពាល់ជាតិពុល ឬមានទំនាក់ទំនងទៅនឹងការងារ៕