ដោយ ៖ ប៊ី
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុនធំៗប្រមាណ២០ ក្នុងចំណោមក្រុមហ៊ុនធំៗរបស់ខ្លួននឹងណែនាំនូវប្រព័ន្ធបច្ចេកវិទ្យាខ្ពស់ ដើម្បីគ្រប់គ្រងព័ត៌មានប្រតិបត្តិការពាណិជ្ជកម្មឱ្យបានទូលំទូលាយជាមួយសមាជិកក្នុងតំបន់អាស៊ាន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតជប៉ុន Yomiuri Shimbun នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។

ព័ត៌មានស្តីពីការដឹកជញ្ជូនការផ្ទេរប្រាក់ ការធានារ៉ាប់រង និងបញ្ហាផ្សេងទៀត ដែលត្រូវបានផ្លាស់ប្តូរជាលក្ខណៈបុគ្គលនៅលើក្រដាសស្នាម នឹងត្រូវបានធ្វើឡើងតាមប្រព័ន្ធឌីជីថល ដែលនឹងសម្រួលដល់នីតិវិធីនាំចេញ និងនាំចូល។ ប្រព័ន្ធថ្មីនេះក៏ត្រូវបានរំពឹងថានឹងជួយពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ដល់ផលិតកម្មឧស្សាហកម្ម។
ប្រភពព័ត៌មានបាននិយាយថា ការពិសោធន៍បានបង្ហាញពីប្រព័ន្ធនេះនឹងត្រូវបានធ្វើឡើងនៅក្នុងប្រទេសវៀតណាមនារដូវស្លឹកឈើជ្រុះនេះ ហើយនឹងពង្រីកទៅដល់តំបន់អាស៊ានទាំងមូល។
ក្រុមហ៊ុនឯកជនធំៗប្រហែល២០ នឹងចូលរួមនៅក្នុងគម្រោងនេះ ដែលរួមមានធនាគារ Mitsubishi Corp, NYK Line និងធនាគារដែលគ្រប់គ្រងកិច្ចព្រមព្រៀងហិរញ្ញវត្ថុអន្តរជាតិ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត។
ប្រព័ន្ធថ្មីនេះនឹងប្រើបច្ចេកវិទ្យា blockchain ដែលផ្តល់នូវសុវត្ថិភាពកាន់តែប្រសើរដោយរក្សាទុក និងគ្រប់គ្រងទិន្នន័យប្រតិបត្តិការឆ្លងកាត់បណ្តាញកុំព្យូទ័រ។
ប្រព័ន្ធនឹងធ្វើឱ្យស្តង់ដារដឹកជញ្ជូនទំនិញ និងកំណត់ត្រាប្រតិបត្តិការផ្សេងទៀត ដែលក្រុមហ៊ុនបានគ្រប់គ្រងជាលក្ខណៈបុគ្គល។

ប្រភពបាននិយាយថា ការកាត់បន្ថយការងារ ដែលពាក់ព័ន្ធនឹងការបញ្ជាក់ឯកសារ និងកិច្ចការផ្សេងទៀតអាចកាត់បន្ថយពេលវេលាសម្រាប់នីតិវិធីនាំចេញ និងនាំចូលប្រហែល ៤០ ភាគរយ។
ការរីករាលដាលនៃជំងឺ Covid-19 បានបង្កើតឱ្យមានការរំខាននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ទំនិញពេទ្យ និងផលិតផលឧស្សាហកម្មផ្សេងៗ ដូចជាគ្រឿងបន្លាស់រថយន្ត។
ប្រព័ន្ធថ្មីប្រើបញ្ញាសិប្បនិម្មិត (AI) ដើម្បីគ្រប់គ្រងទិន្នន័យ ដែលបានរក្សាទុកនៅលើប្រតិបត្តិការពាណិជ្ជកម្មរបស់ឧស្សាហកម្មផ្សេងៗគ្នា ដែលមានគោលបំណងដើម្បីរកឱ្យឃើញ និងជួយដោះស្រាយបញ្ហាយ៉ាងឆាប់រហ័ស ដែលកើតឡើងនៅក្នុងសង្វាក់ផ្គត់ផ្គង់ទាំងនេះ។ ប្រទេសជប៉ុន បានធ្វើការយ៉ាងជិតស្និទ្ធមួយអាស៊ីអាគ្នេយ៍ និងឥណ្ឌា ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រកំណើនរបស់ខ្លួន ខណៈខ្លួនកំពុងព្យាយាមក្រោកឈរដើម្បីឧត្តមភាពខ្ពស់ខាងបច្ចេកវិទ្យាក្នុងអំឡុងសង្គ្រាម ចិន -អាមេរិក៕






