លោក ជា ឌីណា និង លោក លី សុខឆាយ បានចុះ MOU ស្តីពីកិច្ចព្រមព្រៀងក្នុងការសហការ ដាក់លក់សៀវភៅនៅក្នុង បណ្ណាល័យ អេឡិកត្រូនិក KUMNIT APP ។

0

នារសៀលថ្ងៃសោរ៍ ទី08 ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ លោក ជា ឌីណា ប្រធានក្រុមក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD និង ជាស្ថាបនិកបណ្ណាល័យ អេឡិចត្រូនិក KUMNIT APP បានចុះកិច្ចព្រមព្រៀង ស្ដីពីការសហការដាក់លក់សៀវភៅ ជាមួយលោក លី សុខឆាយ ដែលជាសហគ្រិនខ្មែរដ៏ល្បីល្បាញមួយរូប និងជាអគ្គនាយកក្រុមហ៊ុន អិលអេសសុីជី រៀលអុីស្តេត (LSCG REAL ESTATE) ផងដែរ ។

លោក ជា ឌីណា បានប្រាប់សារព័ត៌មាន SBT News ពីគោលបំណងធំៗទាំង៣ ក្នុងការសហការមួយនេះគឺ

ទី១ គឺដើម្បីលើកទឹកចិត្ត ជម្រុញទឹកចិត្ត និង បំផុសបំផុលឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេស សិស្ស និស្សិត យុវជន សហគ្រិន ក៏ដូចជាសាធារណៈជនទូទៅផងដែរ ឱ្យពួកគាត់ចាប់ផ្ដើម ស្រលាញ់ការអាន ចាប់ផ្ដើមស្រលាញ់ការអភិវឌ្ឍន៍ខ្លួនឯង តាមរយៈការអាន ឬ មើលសៀវភៅតាមលក្ខណៈ Digital book ដែលជួយផ្តល់នូវភាពងាយស្រួលទៅដល់អ្នកអានទូទៅដើម្បីឱ្យពួកគាត់អាចស្រាវជ្រាវសិក្សាររៀនសូត្របានគ្រប់ពេលវេលា និង គ្រប់ទីកន្លែងទាំងអស់តាមរយៈ Smart Phone របស់ពួកគាត់ ដែលវាស្របទៅនឹងភាពជឿនលឿននៃសម័យកាលបច្ចេកវិទ្យា ។

គោលបំណងទី២ គឺដើម្បីចូលរួមផ្សព្វផ្សាយ និងលើកស្ទួយ ស្នាដៃអ្នកនិពន្ធក្នុងស្រុករបស់យើងឱ្យកាន់តែទូលំទូលាយ ជាពិសេសគឺពួកគាត់ អាចមានប្រភពចំនូលមួយផ្នែកទៀត តាមរយៈការដាក់លក់សៀវភៅដែលជាស្នាដៃកម្មសិទ្ធបញ្ញារបស់ពួកគាត់ នៅក្នុងបណ្ណាល័យ អេឡិចត្រូនិក KUMNIT APP ។ លើសពីនេះទៅទៀត យើងនឹងធ្វើការផ្សព្វផ្សាយដើម្បីឱ្យពួកគាត់មានភាពល្បីល្បាយទាំងនៅក្នុងស្រុក និង ទៅសាកលលោក ។
គោលបំណងទី៣ គឺដើម្បីចូលរួមជាផ្នែកមួយក្នុងការអភិវឌ្ឍន៍វិស័យអប់រំបែប Digital និង ចូលរូមអភិវឌ្ឍន៍ធនធានមនុស្យប្រទេសកម្ពុជាយើងឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមមួយកម្រិតទៀត ។

LEAVE A REPLY

Please enter your comment!
Please enter your name here