ដោយ វុត្ថា
ភ្នំពេញៈ តាមន័យសេដ្ឋកិច្ច៖ វិនិយោគគឺជាការធ្វើប្រតិបត្តិការ ដើម្បីបង្កើតមូលធន មានដូចជា ទ្រព្យក្នុងការរក្សាស្ថេរភាព សម្រាប់បម្រើសេចក្តីត្រូវការ និងចាំបាច់។ការវិនិយោគនេះ មានគោលដៅផងដែរដើម្បីបង្កើតតម្លៃនៃបេតិកភណ្ឌ។
តាមន័យនេះ ការវិនិយោគមានដូចតទៅ៖
- ការបង្កើតជាសហគ្រាស បរទេសដែលមាន បុត្រសម្ព័ន្ធ ការិយាល័យតំណាង និងសាខា។
- ការទិញសហគ្រាសដែលមានរួចជាស្រេច
- ចូលដើមទុនសម្រាប់សហគ្រាសបង្កើតថ្មី
- ចូលដើមទុនសម្រាប់សហគ្រាសដែលមានស្រាប។
តាមន័យគតិយុត្ត៖ វិនិយោគជាប្រតិបត្តិការប្រើប្រាស់ នូវឧបករណ៍គតិយុត្ត ដើម្បីធ្វើឲ្យសេដ្ឋកិច្ច ក្នុងសង្គមដំណើរការបានល្អ។ វាអាចជាការនង្កើតឡើង តាមរយៈប្រើប្រាស់ទុន ឬហ៊ុនដែលជាដើមទុន សម្រាប់បង្កើតគ្រោងសេដ្ឋកិច្ច ដែលបានផ្តល់ឲ្យអ្នកវិនិយោគទុនបានទួលនូវផលចំណេញ ក្នុងគម្រោងរបស់អ្នកវិនិយោគទាំងនោះ។
តាមច្បាប់អន្តរជាតិៈ ការវិនិយោគទុន គឺជាការជាប់កិច្ចសន្យារវាងវិនិយោគិនបរទេស និងវិនិយោគិនខ្មែរ លើទឹកដីណាមួយតាមកិច្ចព្រមព្រៀងជាមុន ទោះនៅទីណាក៏ដោយដោយអនុលោមតាមច្បាប់ និងបញ្ញាត្តិរបស់ភាគីចុះកិច្ចសន្យា៕