អភិបាលខេត្តកណ្តាល លើកទឹកចិត្តវិនិយោគគិនបោះទុនរកស៊ីក្នុងភូមិសាស្ត្ររបស់ខ្លួន

0

ដោយវុត្ថា

ខេត្តកណ្តាល ៖ អភិបាលខេត្តកណ្តាល បានលើកបានលើកទឹកចិត្តអោយវិនិយោគិននានា មកបោះទុនរកស៊ី ក្នុងភូមិសាស្ត្រខេត្តកណ្តាល អោយកាន់តែច្រើនន ពីព្រោះខេត្តកណ្តាល នាពេលបច្ចុប្បន្ននេះ បាននឹងកំពុងមានសក្តានុពលលើវិស័យសេដ្ឋកិច្ច និងដឹកជញ្ជូន។

លោក គង់ សោភណ្ឌ័ អភិបាលខេត្តកណ្តាល នៅក្នុងជំនួពិភាក្សា ការងារ ជាមួយ លោក ឌិន សុមេធារិទ្ធិ ស្ថាបនិក រមណីយដ្ឋានភូមិផ្កាត្រកួន និងសហការី ចូលជួបសម្តែងការគួរសម ដើម្បីបង្ហាញអំពីវឌ្ឍនភាព និងសុំការគាំទ្រនូវផែនការ វិនិយោគវិសយ័ទេសចរណ៍របស់ខ្លូនដែលបោះទីតាំង ក្នុងភូមិសាស្ត្រ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។

លោកគង់ សោភ័ណ្ឌ ឱ្យដឹងថា ខេត្តកណ្ដាលគឺ មានសក្កានពលធនធានធម្មជាតិជាច្រើន ដែលបំរើឱ្យ វិសយ័កសិកម្ម វិសយ័ទេសចរណ៍ និងរមណីយដ្ឋាន វប្បធម៏ប្រវត្តិសាស្ត្រ ដែលកត្តាទាំងនេះហើយដែលធ្វើឲ្យអ្នកវិនិយោគទុនទាំងអស់ កាន់តែមានភាពងាយស្រួលក្នុងការមកបណ្ដាក់ទុនរកស៊ី។

លោកបន្តថា រដ្ឋបាលខេត្តសូមស្វាគមន៍រាល់គម្រោងវិនិយោគទាំងអស់ដែលចូលបណ្តាក់ទុនរកស៊ីនៅក្នុងខេត្តទាំងមូល និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការវិនិយោគ លើវិស័យទេសចរណ៍ រមណីយដ្ឋានធម្មជាតិបែប គឺមិនគ្រាន់តែបានបង្កើតបានការងារជាច្រើនដល់ប្រជាពលរដ្ឋនៅតំបន់នោះ ប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្តល់នូវការទាក់ទាញភ្ញៀវជាតិ អន្តរជាតិចូលមកលំហែកំសាន្ត ជាច្រើនទៀតផង។

យោងតាមរបាយារណ៍បង្ហាញថា ខេត្តកណ្តាលគឺជាខេត្តដែលមានសក្តានុពលខ្ពស់លើវិស័យសេដ្ឋកិច្ច ដោយក្នុងនោះ សម្រាប់ទិន្នផលសរុបរបស់ខេត្តនាឆ្នាំ២០១៨ មានប្រមាណ ៩.៤៩៤.៧៩៥ លានរៀល (ប្រាំបួនពាន់បួនរយកៅសិបបួនប៊ីលាន ប្រាំពីររយកៅសិបប្រាំលានរៀល) គិតជាដុល្លារប្រហែល ២ ៣៤៤ លានដុល្លារ(ពីរពាន់បីរយសែសិបបួនលាន)។

ខេត្តកណ្តាលមានភូមិសាស្ត្រល្អ គឺហ៊ុព័ទ្ធជុំវិញរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសជាង៤៧០ ក្នុងនោះ មានរោងចក្រកាត់ដេសំលៀកបំពាក់ និងដេរស្បែកជើងចំនួន១៨៣រោងចក្រ មានកម្មករជាង១៦ម៉ឺននាក់ រកចំនូលបាន៣៧លាន$ក្នុងខែៗ ហើយជារៀងរាល់ឆ្នាំ ខេត្តកណ្តាលសល់ស្បៀងគិតជាអង្កជាង៥ម៉ឺនតោនសម្រាប់ការនាំចេញ។

តាមការចុះផ្សាយរបស់គេហទំព័រ ខេត្តកណ្តាលបង្ហាញថា សក្ដានុពលរបស់ខេត្តកណ្ដាល មានដូចជា វិស័យ កសិកម្ម ឧស្សាហកម្ម និង ទេសចរណ៍ ជា វិស័យ គោលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត។ សម្រាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តកណ្ដាល គឺខេត្តមានផ្លូវជាតិធំសំខាន់ៗជាច្រើន សម្រាប់តភ្ជាប់ទៅកាន់បណ្ដាខេត្តនានា ដូចជាផ្លូវជាតិលេខ ១ លេខ ២ លេខ ៣ លេខ ៤ លេខ ៥ លេខ ៦ លេខ ៨ លេខ ១១ លេខ ២១ និងលេខ៥១ ។

ជាពិសេសខេត្តកណ្ដាលឆាប់ៗខាងមុខនេះ នឹងមានព្រលានយន្តហោះកម្រិតអន្តរជាតិមួយ១កន្លែង ដែលបានចំណាយទឹកប្រាក់វិនិយោគប្រមាណ១៥០០លានដុល្លារ ដោយសាងសង់លើទំហំផ្ទៃដីជាង២៦០០ហិកតា។ ខេត្តកណ្ដាលជាខេត្តមួយ ដែលមានកក្កានុពលល្អ សម្រាប់ក្រុមហ៊ុន នានា ចូលមកវិនិយោគនាថ្ងៃខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here