ដោយៈប៊ី
ភ្នំពេញៈ ក្រុមហ៊ុនដឹកជញ្ជួនផ្លូវអាកាស ANA Holdings របស់ជប៉ុន កំពុងពិភាក្សាជាមួយនឹងធនាគារអភិវឌ្ឍន៍ជប៉ុន និងស្ថាប័នហិរញ្ញវត្ថុឯកជន ដើម្បីទទួលបានផ្តល់ហិរញ្ញប្បទានគិតជាទឹកប្រាក់ចំនួន៥០០ពាន់លានយ៉េន (៤,៦ ពាន់លានដុល្លារ)។

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ដែលមានជើងហោះហើរកាន់កម្ពុជាផងដែរនោះ កំពុងស្នើសុំ ធនាគារ DBJ ធនាគារ MUFG ធនាគារ Sumitomo Mitsui Banking Corp និង Mizuho Bank ដើម្បីទទួលបានកម្ចី។ ក្រុមហ៊ុន ANA Holdings កំពុងស្វែងរកការបង្កើនប្រាក់ជិត៤០០ពាន់លានយ៉េន ដល់៥០០ពាន់លានយ៉េន ដែលប្រាក់កម្ចីបន្ទាប់បន្សំ។
ជាមួយនឹងប្រាក់កម្ចីបន្ទាប់បន្សំនេះ ប្រសិនបើក្រុមហ៊ុនមួយប្រឈមនឹងការក្ស័យធុន បំណុលនេះផ្តល់អាទិភាព សម្រាប់ការសងប្រាក់អត្រាទាបជាងបំណុលផ្សេងទៀត។ លើសពីនេះទៀត នៅពេលដែលក្រុមហ៊ុន ទទួលបានប្រាក់កម្ចីបន្ទាប់បន្សំ ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានចាត់ទុកថាមានភាពប្រសើរឡើង។ នេះផ្តល់ឱ្យក្រុមហ៊ុននូវសមត្ថភាពកាន់តែច្រើនក្នុងការខ្ចីប្រាក់ពីធនាគារ។
ក្រុមហ៊ុន ANA Holdings បានទទួលប្រាក់កម្ចី និងបណ្តាញឥណទានប្រហែល១ ទ្រីលានយ៉េននៅត្រឹមខែមិថុនា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ចំណាយប្រាក់ប្រមាណ ១០០ពាន់លានយ៉េនរៀងរាល់ខែ ដើម្បីជួលយន្តហោះ និងទូទាត់ការប្រាក់។ ក្រុមហ៊ុនរំពឹងថា នឹងមានថវិកាប្រតិបត្តិការគ្រប់គ្រាន់សម្រាប់ប្រហែលមួយឆ្នាំ។
ទោះយ៉ាងណាក៏ដោយ ប្រសិនបើចំនួនអ្នកដំណើរនៅតែបន្តធ្លាក់ចុះ ក្នុងពេលមានជំងឺរាតត្បាត ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ នឹងកាន់តែយ៉ាប់យ៉ឺន ដែលអាចនឹងធ្វើឱ្យការចំណាយកើនឡើង នៅពេលដែលវាចេញមូលបត្របំណុលក្រុមហ៊ុន និងខ្ចីប្រាក់ពីធនាគារ។
ក្រុមហ៊ុនANA Holdings សង្ឃឹមថា នឹងមានស្ថានការណ៍ល្អនាពេលខាងមុខ ជាមួយនឹងហិរញ្ញប្បទានដែលខ្លួនកំពុងស្វែងរក។
នៅជុំវិញពិភពលោក ក្រុមហ៊ុនអាកាសចរណ៍ កំពុងស្ថិតនៅក្នុងស្ថានភាពរង្គោះរ ង្គើ។ នៅខែមិថុនា ក្រុមហ៊ុនអាកាសចរណ៍Aeromexico បានប្រកាសក្ស័យធននៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុនអាកាសចរណ៍ថៃអ៊ែរវ៉េ និងវឺដ្យីនអូស្រ្តាលី ក៏ជិតក្ស័យធនដែរ។
ក្រុមហ៊ុន ANA Holdings បានចាត់វិធានការជាច្រើន ដើម្បីការពារការប្រព័ន្ធហិរញ្ញវត្ថុខ្លួន។ ក្នុងមួយជំហាន ក្រុមហ៊ុនបានផ្អាកការងាររបស់បុគ្គលិក៤៣.៥០០ នាក់៕






