មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយទៀតបានបើកដំណើរការនៅក្រុងព្រះសីហនុ

0

ដោយ ៖ វុត្ថា

ព្រះសីហនុ ៖ មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយទៀត បានចាប់ផ្តើមបើកដំណើរការអាជីវកម្មជាផ្លូវការហើយ បន្ទាប់ពីចំណាយពេលសាងសង់អស់រយៈពេល១៥ខែ។

មជ្ឍមណ្ឌលពាណិជ្ចកម្មថ្មីមួយនេះ ត្រូវបានបណ្តាក់ទុនវិនិយោគពីសំណាក់ក្រុមហ៊ុនក្នុងស្រុក ក្នុងរង្វង់ទឹកប្រាក់ ១ ៥៣២ ៨០០ ដុល្លាអាមេរិក ដោយមានការបែងចែកជាតំបន់អាជីវកម្មដាច់ដោយឡែកផ្សេងពីគ្នា ដូចជាទីតាំងលក់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ទីតាំងលក់គ្រឿងសម្អាង ទីតាំងលក់ចំណីអាហារដ្ឋាន និងតំបន់លក់ទំនិញផលិតផលជាច្រើនទៀត ក្រោមការសាងសង់ជាស្តង់ចំនួន ៤០៨ ស្តង់ ទីចំណតរថយន្ត ៩០កន្លែង និងមានបណ្តាញសង្គ្រោះបន្ទាន់ចំនួន ៥កន្លែងផងដែរ។

មជ្ឈមណ្ឌលពាណិជ្ជកម្ម តារាសំណាង មានអាសយដ្ឋានតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅជិតរោងចក្រស្រាបៀរអង្គរ។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលពាណិជ្ជកម្ម ដារា សំណាង បានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ មានរយៈពេល ១៥ខែ និងបានបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០។

លោក គួច ចំរេីន អភិបាលខេត្តព្រះសីហនុ បានសាទរចំពោះការវិនិយោគដោយអ្នកវិនិយោគខេត្តព្រះសីហនុ មួយនេះ ដោយសូមឱ្យអាជីវករទាំងអស់គោរពឱ្យបាននូវស្តង់ដាអនាម័យ ្រពមទាំងសហការល្អជាមួុយម្ចាស់គម្រោង និងអាជ្ញាធរដែនដី។

លោកអភិបាលខេត្តបានបញ្ជាក់ថា បច្ចុប្បន្ននេះ ដើម្បីលើកកម្ពស់ និងបង្កើនកំណើនសេដ្ឋកិច្ចក្នុងខេត្ត រដ្ឋាភិបាលបានស្ដារឡើងវិញទាំងស្រុងនូវហេដ្ឋារចនាសម្ព័ន្ធនានាបន្ទាប់ពីទទួលរងការខូចខាតដោយសារកំណើននៃការអភិវឌ្ឍយ៉ាងគំហុក និងគ្រោះទឹកជំនន់នាពេលកន្លងមកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នេះជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត នៃខេត្តព្រះសីហនុដែលមិនធ្លាប់មានពីមុនមកក្នុងការស្ថាបនាផ្លូវទូទាំងក្រុងបែបនេះ។

ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះធ្វើឡើងក្រោមការយកចិត្តទកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលធ្វើឱ្យខេត្តជាប់ឆ្នេរ សមុទ្រមួយនេះមានភាពស៊ីវិល័យទាក់ទាញការវិនិយោគបន្ថែមទៀត ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយឱ្យទៅជាខេត្តឧស្សាហកម្មគំរូពហុបំណងតែមួយគត់ និងជាខេត្តបំពង់ករសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ ហេតុដូច្នេះហើយ រាជដ្ឋាភិបាលបានសម្រេចបញ្ចេញថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទាំងនេះក្រុងក្នុងខេត្តព្រះសីហនុក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅទេសចរណ៍ និងធុរកិច្ចជាពិសេស ធានានូវបានគុណភាពរឹងមាំអាចប្រើប្រាស់បានយូរអង្វែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here