ដោយ វុត្ថា
ភ្នំពេញៈ ការវិនិយោគទុនមានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឈសេដ្ឋកិច្ចជាតិនៃប្រទេសមួយ ដែលកំពុងមានការអភិវឌ្ឈន៍ ក៏ដូចជាប្រទេសអភិវឌ្ឈន៍ដែរ។
ក្នុងវិស័យឯកជន ត្រូវបានចាត់ទុកលើការវិនិយោគយ៉ាងសំខាន់ ជាមួយវិស័យសាធារណៈ ក្នុងការអភិវឌ្ឈន៍លើគ្រប់វិស័យ ក្នុងគោលបំណងលើកស្ទួយដល់សេដ្ឋកិច្ចជាតិ ឲ្យបានរីកចំរើនជាបន្តបន្ទាប់។
ម្យ៉ាងវិញទៀតសារៈសំខាន់នេះបានជួយ ផ្តល់ការងារដល់ពលរដ្ឋខ្មែរគ្រប់រូប និងជួយលើកតម្កើនជីវភាពពលរដ្ឋក្រីក្រ ដើម្បីឲ្យមានជីវភាពថ្កុំថ្កើន ដូចអរ្យប្រទេសក្នុងពិភពលោក នាពេលបច្ចុប្បន្ន ដូចជាប្រទេសសឹង្ហបូរី ជាដើម។
វិនិយោគ ជាប្រតិបត្តិការប្រើប្រាស់នូវឧបករណ៍គតិយុត្ត ដើម្បីធ្វើឲ្យសេដ្ឋកិច្ចក្នុងសង្គមដំណើរការបានល្អ។ វាអាចជាការនង្កើតឡើង តាមរយៈប្រើប្រាស់ទុន ឬហ៊ុនដែលជាដើមទុន សម្រាប់បង្កើតគ្រោងសេដ្ឋកិច្ច ដែលបានផ្តល់ឲ្យអ្នកវិនិយោគទុន បានទួលនូវផលចំណេញ ក្នុងគម្រោងរបស់អ្នកវិនិយោគទាំងនោះ៕