រដ្ឋាភិបាលឥណ្ឌាអនុញ្ញាតឱ្យសង់អគារកំពស់៧០ជាន់ឡើងដើម្បីប្រជែងជាមួយនឹងប្រទេសនៅក្នុងពិភពអារ៉ាប់រួម

ចែករំលែក

ដោយវុត្ថា

ឥណ្ឌាៈ រដ្ឋាភិបាលឥណ្ឌា បានអនុញ្ញាត្តឲ្យរដ្ឋGujarat សាងសង់អគារកំពស់៧០ជាន់ឡើង នៅក្នុងទីក្រុងចំនួន៥រួមមានទីក្រុង Ahmedabad ទីក្រុង Vadodara ទីក្រុងSurat ទីក្រុងRajkot និង ទីក្រុងGandhinagar ដើម្បីប្រជែងជាមួយនឹងបណ្តាប្រទេសនៅក្នុងពិភពអារ៉ាប់រួម។

យោងតាមការចុះផ្សាយរបស់គេហទំព័រmoneycontrol.com បានឱ្យដឹងថា បច្ចុប្បន្ននេះ ច្បាប់របស់រដ្ឋាបាលរបស់រដ្ឋGujarat បានអនុញ្ញាតឱ្យសាងសង់អាគារកម្ពស់ ២៣ ជាន់សម្រាប់អាគារខ្ពស់ៗប៉ុណ្ណោះ ។ ដូច្នេះបានរដ្ឋាភិបាលរដ្ឋនេះ បានសម្រេចធ្វើវិសោធនកម្មច្បាប់ទូទៅ ((general development control regulations)) ដើម្បីអនុញ្ញាតឱ្យមានការសាងសង់ សំណង់អគារខ្ពស់ៗចាប់ពី៧០ជាន់ឡើងទៅ។

តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាបាលនៃរដ្ឋ Gujarat បានបញ្ជាក់ថា  ច្បាប់ថ្មីនេះ ត្រូវអនុម័តដែលនឹងត្រូវអនុវត្តន៍ ចំពោះសំណង់ដែលមានកម្ពស់ជាង១០០ម៉ែត្រឡើង។ ជាមួយគ្នានេះ គណៈកម្មាធិការបច្ចេកទេស ពិសេសមួយនឹងត្រូវបានបង្កើតឡើង ដើម្បីផ្តល់ការយល់ព្រមដល់គម្រោងសាងសង់នានា។

ប្រភពដដែលបន្តថា ជាមួយនឹងការសាងសង់អគារខ្ពស់ៗនៅក្នុងទីក្រុង ហេដ្ឋារច​នាសម្ព័ន្ធ ប្រជាជន និងការងារជាច្រើនផ្សេងទៀត នៅទីក្រុងក៏នឹងកើនឡើងផងដែរ។  ការអនុញ្ញាតឱ្យមានការសាងសង់អគារខ្ពស់ៗនេះ ក្នុងគោលបំណងដាក់រដ្ឋGujarat នៅក្នុងផែនទីពិភពលោក ដែលអាចប្រកួតប្រជែងជាមួយ នឹងប្រទេសនៅក្នុងពិភពអារ៉ាប់រួម ប្រទេសសឹង្ហបុរី និងប្រទេសផ្សេងទៀត ដែលមានត្រូវបានគេដឹងថាមានអគារខ្ពស់ៗច្រើន។

អភិបាលរដ្ឋ Gujarat លោកVijay Rupani បានថ្លែងថា ច្បាប់ថ្មីនេះ នឹងធានាបាននូវការប្រើប្រាស់ដីល្អបំផុត ហើយវានឹងនឹងជួយបញ្ចុះតម្លៃអចលនទ្រព្យ នៅក្នុងទីក្រុងផងដែរស្របពេលដែលមានការអនុញ្ញាតសាងសង់សំណង់ខ្ពស់៕


ចែករំលែក