ដោយ វុត្ថា
ភ្នំពេញៈ ដើម្បីនាំចូលនូវសម្ភារបរិក្ខារផលិតកម្ម សម្ភារៈសាងសង់ ឬវត្ថុធាតុដើមចូលផលិតកម្មសម្រាប់បម្រើដល់ផលិតកម្មរបស់ខ្លួន ដោយទទួលបាននូវការលើកលែងពន្ធ ឬអាករ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ពិតជាមានសារៈសំខាន់ណាស់។
ហេតុនេះការរៀបចំបែបបទ តាមនិតិវិធីខាងលើមានសារៈសំខាន់ណាស់ ដែលត្រូវអនុវត្តតាមល័ក្ខខ័ណ្ឌដូចជា
- អ្នកវិនិយោគ ឬ តំណាងត្រូវស្នើសុំបញ្ជីមេ នៃមុខទំនិញនាំចូលបម្រើឲ្យ គ.ល.គ ពីក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា “គណៈកម្មាធិការវិនិយោគកម្ពុជា ” (ក.អ.ក“គ.វ.ក”)។
- បន្ទាប់ពីទទួលបានការអនុញ្ញាតពី ក.អ.ក“គ.វ.ក” បញ្ជីមេខាងលើ ត្រូវយកមកតម្កល់ទុកនៅ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (នាយកដ្ឋានរបបគយ)។
- នៅពេលនាំចូល ទំនិញដែលមាននៅក្នុងបញ្ជីមេ អ្នកវិនិយោគ ឬតំណាងត្រូវដាក់ពាក្យ ស្នើសុំលិខិតអនុញ្ញាតគយ មកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (នាយកដ្ឋានរបបគយ) ដោយភ្ជាប់មកជាមួយនូវឯកសារចាំបាច់នានា រួមមាន វិក្កយបត្រទំនិញ បញ្ជីរវេចខ្ចប់ ឯកសារដឹកជញ្ញូន លិខិតផ្ទេរសិទ្ធិសម្រាប់បុគ្គលតំណាង និងឯកសារពាក់ព័ន្ធផ្សេងទៀត ក្នុងករណីចាំបាច់។
- បន្ទាប់ពីទទួលបានលិខិតអនុញ្ញាតគយ អ្នកវិនិយោគ ឬតំណាងត្រូវអនុវត្តនីតិវិធីនៃការបំពេញ ប្រតិវេទន៍គយ ដូចមានក្នុងនីតិវិធីប្រតិវេទន៍គយ៕