ដោយ ហ្សូលី
ភ្នំពេញៈ យោងតាមរបាយការណ៍ចក្ខុវិស័យសេដ្ឋកិច្ចសាកល ចុងក្រោយរបស់ក្រុមហ៊ុន Oxford Economics ដែលទទួលបន្ទុកដោយស្ថាប័ន គណនេយ្យអចិន្ត្រៃយ៍ ICAEW បានឱ្យដឹងថា ទស្សនវិស័យនៃការស្តារឡើងវិញ ដែលភ្លឺស្វាងបំផុតគឺប្រទេសវៀតណាម។
រដ្ឋាភិបាលវៀតណាមរំពឹងថា សេដ្ឋកិច្ចនឹងកើនឡើង២,០-២.៥ ភាគរយនៅឆ្នាំ ២០២០ ។ ដើម្បីជម្រុញវិស័យទេសចរណ៍ និងដឹកជញ្ជូន វៀតណាមក៏នឹងចាប់ផ្តើមជើងហោះហើរពាណិជ្ជកម្មអន្តរជាតិ ទៅកាន់ទីក្រុងចំនួន៦នៅអាស៊ីរួមមាន ក្វាងចូវ សេអ៊ូល វៀងចន្ទ ភ្នំពេញ តៃប៉ិនិងតូក្យូ។
ទោះជាយ៉ាងណា គេក៏បន្តមើលឃើញភាពមិនប្រកដប្រជា នៃសេដ្ឋកិច្ចវៀតណាម និងបណ្តាប្រទេសក្នុងតំបន់ផងដែរ ក្នុងកំឡុងត្រីមាសចុងក្រោយនៃឆ្នាំនេះ។
លោក Mark Billington សេដ្ឋវិទូប្រចាំតំបន់មហាយក្សចិន និងអាស៊ីអាគ្នេយ៍បានមានប្រសាសន៍ថា“ ផ្លូវឆ្ពោះទៅរកការងើបឡើងវិញ សម្រាប់សេដ្ឋកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ នឹងក្លាយជាផ្លូវដ៏វែងមួយ ដោយសារភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន។ ការថយចុះសកម្មភាពពាណិជ្ជកម្មពិភពលោក ក្នុងរយៈពេលវែងនិងការរីករាលដាលនៃជំងឺCovid-19 មានឥទ្ធិពលលើចក្ខុវិស័យកំណើនសេដ្ឋកិច្ចក្នុងតំបន់” ។
ជាក់ស្តែងសេដ្ឋកិច្ច ដែលមានការទប់ស្កាត់ការផ្ទុះឡើងយ៉ាងខ្លាំង ដូចជា ប្រទេសថៃ និងវៀតណាម នឹងមានការងើបឡើងវិញខ្លាំង ជាងប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីនដែលកំពុងប្រយុទ្ធនឹងរលកថ្មី នៃការផ្ទុះឡើងនៃ Covid-19 បន្ទាប់ពីការរឹតត្បិតត្រូវបានបន្ធូរបន្ថយមុនពេលកំណត់៕