ដោយៈ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យ និងកសិកម្ម Hong Lai Huat បានចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន Skiold A/S សម្រាប់គម្រោងតំបន់សេដ្ឋកិច្ចពិសេសកសិកម្មកម្ពុជា-សឹង្ហបុរី ដែលមានតម្លៃវិនិយោគប្រមាណ១ពាន់លានដុល្លារអាមេរិក។

គោលបំណងរបស់អនុស្សារណៈ នៃការយោគយល់គ្នានេះ គឺដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់វេទិកា សម្រាប់កិច្ចសហប្រតិបត្តិការទៅវិញទៅមក ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងការផ្លាស់ប្តូរបច្ចេកទេសនៅក្នុងវិស័យបសុបក្សី និងការចិញ្ចឹមគោ ក៏ដូចជាការកែច្នៃគ្រាប់ពូជសម្រាប់ប្រទេសកម្ពុជា។ នេះបសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនថ្ងៃទី ៧ ខែកញ្ញាកន្លងមកនេះ។
ក្រោមអនុស្សរណៈយោគយល់នេះ ក្រុមហ៊ុនទាំងពីរបានឯកភាពផ្តួចផ្តើមបង្កើតផលិតកម្មបសុសត្វ និងពូជនៅក្នុងតំបន់សេដ្ឋកិច្ចកសិកម្ម អនុវត្តការសិក្សាលទ្ធភាពនៃគម្រោងថ្មីសម្រាប់គំនិតផ្តួចផ្តើម ដែលរួមមានការអភិវឌ្ឍ និងការអនុវត្តផលិតកម្មបសុសត្វ និងកសិកម្មនិងបង្កើតបន្ថែឱកាសការងារក្នុងរយៈពេលប្រាំមួយខែបន្ទាប់។
លោក Ong Jia Jing អគ្គនាយក និងជានាយកប្រតិបត្តិក្រុមហ៊ុន Hong Lai Huat មានប្រសាសន៍ថា “យើងមានសេចក្តីរីករាយណាស់ ដែលបានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនSKIOLDA/S លើការសហការសក្តានុពល នៃតំបន់សេដ្ឋកិច្ចពិសេសកសិកម្មកម្ពុជា-សឹង្ហបុរី” ។
លោក Ong បានថ្លែងថា “ជាពិសេសនៅក្នុងពិភពលោក ដែលកំពុងរងការប៉ះពាល់យ៉ាងខ្លាំងពីជំងឺ Covid-19 សន្តិសុខស្បៀងគឺជាបញ្ហាសំខាន់ ដែលប្រទេសទាំងអស់កំពុងស្វែងរកដំណោះស្រាយ។ លោកបន្តថា “យើងជឿជាក់ថា កិច្ចសហការនេះនឹងមានអត្ថន័យ និងជោគជ័យសម្រាប់ក្រុមហ៊ុនយើងទាំងពីរ ហើយនឹងអនុញ្ញាតឱ្យយើងចូលរួមចំណែកដល់ប្រទេសកម្ពុជា ក៏ដូចជាប្រទេសសឹង្ហបូរីផងដែរ” ។
ចំណែកលោកស្រី Sussie Ketit នាយកាប្រចាំតំបន់នៃក្រុមហ៊ុន SKIOLD A/S បានឱ្យដឹងថា ក្នុងនាមជាក្រុមហ៊ុនដែលមានជំនាញ ទូលំទូលាយនៅក្នុងឧស្សាហកម្មចិញ្ចឹមសត្វ យើងឃើញថា ការសហការនេះ គឺជាការតភ្ជាប់ដ៏ល្អប្រសើរហើយសង្ឃឹមថា នឹងទទួលបានលទ្ធផលវិជ្ជមានពីគំនិតផ្តួចផ្តើម មិនត្រឹមតែចំពោះប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រទេសសឹង្ហបុរីផងដែរ តាមរយៈគំនិតផ្តួចផ្តើមនេះ ពិសេសការប្រើប ច្ចេកវិទ្យាដាណឺម៉ាក ដើម្បីបង្កើនផលិតភាព អនុវត្ត R&D ពង្រឹងភាពធន់ចំណីអាហារ និងនិរន្តរភាព។

ទោះបីយ៉ាងណា ក្រុមហ៊ុនមិនបានបង្ហាញ ទីតាំងនៃតំបន់សេដ្ឋកិច្ចពិសេសកសិកម្មកម្ពុជា-សឹង្ហបុរី និងចាប់ផ្តើមនៅពេលណានោះទេ។
ក្រុមហ៊ុន Skiold A / S គឺជាក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសដាណឺម៉ាក ដែលមានអាយុ១៤០ឆ្នាំ និងជាក្រុមហ៊ុនផ្តោតលើវិស័យ កសិកម្ម និងកសិដ្ឋានផងដែរ៕ TheEdge ៕






