ដោយ គង់ សូរិយា
ភ្នំពេញៈ សម្លេងគ្រឿងចក្រ និងកប៉ាល់ដឹកខ្សាច់និងថ្មីបានបញ្ចេញសម្លេងយ៉ាងទ្រហឹងអឺងអាប់ នៅតំបន់ការដ្ឋានសាងសង់ទីក្រុងរណបកោះនរា ជាទីក្រុងថ្មីមួយដែលនឹងរួមចំណែកលើកកំពស់សោភ័ណភាពនៅតំបន់ទន្លេចតុមុខ និងជួយជំរុញកំនើនសេដ្ឋកិច្ចជាតិ។
ដោយ គង់ សូរិយា
ភ្នំពេញៈ សម្លេងគ្រឿងចក្រ និងកប៉ាល់ដឹកខ្សាច់និងថ្មីបានបញ្ចេញសម្លេងយ៉ាងទ្រហឹងអឺងអាប់ នៅតំបន់ការដ្ឋានសាងសង់ទីក្រុងរណបកោះនរា ជាទីក្រុងថ្មីមួយដែលនឹងរួមចំណែកលើកកំពស់សោភ័ណភាពនៅតំបន់ទន្លេចតុមុខ និងជួយជំរុញកំនើនសេដ្ឋកិច្ចជាតិ។
ជាមួយនឹងពង្រាងស្ពានបានបញ្ចប់ការស្ថាបនាស្ពានតភ្ជាប់រវាងទីក្រុងកះពេជ្រនិងកោះនរាកំពុងត្រៀមបើកការដ្ឋានសាងសង់នៅខែតុលាខាងមុខនេះប្រសិនជាគ្មានការប្រែប្រួលទេនោះ។
អគ្គនាយករងក្រុមហ៊ុនOCICលោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា ការស្ថាបនាទីក្រុងថ្មីកោះនរារហូតមកទល់ពេលនេះ បាននិងកំពុងដំណើរការយ៉ាងសកម្ម លើផែនការរយៈពេលបីឆ្នាំ ដើម្បីរៀបចំបញ្ចប់ការកសាងហេដ្ឋារចនាសម្ព័ន្ឋទីក្រុងនេះទាំងមូល ដែលគ្រោងចំណាយទឹកប្រាក់ប្រមាណ២ពាន់លានដុល្លារអាមេរិក។
លោកបន្តថា “ការសាងសង់ស្ពានតភ្ជាប់ពីទីក្រុងកោះពេជ្រ និងទីក្រុងកោះនរាបានបញ្ចប់គំរូប្លង់រួចហើយ ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញមិនទាន់ឲ្យបញ្ចេញនៅឡើយទេ”។លោកបន្តថា “វាជាស្ពានយោងដោយខ្សែកាប ដែលមានរចនាបទខ្មែរហើយទំហំស្ពានធំជាងស្ពានតភ្ជាប់រវាងផ្លូវជាតិលេខ៥ ទៅកាន់ទីក្រុងរណបជ្រោយចង្វារ”។
ការស្ថាបនាស្ពានតភ្ជាប់រវាងទីក្រុងរណបទាំងពីរនេះ គ្រោងចំណាយទឹកប្រាក់៥០លានដុល្លារអាមេរិក ហើយស្ពាននេះនឹងរួមចំណែកសម្រួល ការធ្វើចរាចរណ៍ពីផ្លូវជាតិលេខ១ ដើម្បីតភ្ជាប់មកកាន់រាជធានីភ្នំពេញ។
លោកទូច សំណាងបានបន្តថា ក្រុមហ៊ុននិងរដ្ឋបាលរាជធានីភ្នំពេញកំពុងសិក្សាពីការរៀបចំចរាចរណ៍នៅតំបន់នេះថា តើរថយន្តប្រភេទណាត្រូវឲ្យឆ្លង និងមិនឲ្យឆ្លងស្ពាននេះ ឬបើកឲ្យយានយន្តចរាចរណ៍ធម្មតា។ ផែនការនេះស្ថិតក្នុងការពិចារណានៅឡើយ។
លោកបន្តថា “ទីក្រុងរណបកកោះនរា មានទំហំជាង១០០ហិកតា និងស្ថិតនៅក្នុងផែនការមេអភិវឌ្ឍន៍ដែលមានភាពស្រដៀងគ្នានឹងទីក្រុងកោះពេជ្រ”៕