ខេត្តកំពតអាចជាទិសដៅបន្ទាប់នៃអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលក្ខណៈទ្រង់ទ្រាយធំរបស់ដ្ឋាភិបាល

0

ដោយវុត្ថា

ភ្នំពេញៈ អ្នកជំនាញបានមើលឃើញថា ខេត្តកំពត ជាទិសដៅបន្ទាប់នៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលក្ខណៈទ្រង់ទ្រាយធំ  របស់រដ្ឋាភិបាល បន្ទាប់ពីខេត្តសៀមរាបដែលនឹងជំរុញឱ្យវិស័យអចលនទ្រព្យនៅក្នុងខេត្តមួយនេះ កាន់តែរីកចំរើនបន្ថែមទៀត។

ប្រធានសមគមអ្នកវាយតម្លៃ និងភ្នាក់ងារអវលចនត្ថុកម្ពុជា បានប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី១៥ ខែកញ្ញាឆ្នាំ ២០២០នេះ ឱ្យដឹងថា  នៅក្នុងមួយរយៈចុងក្រោយនេះរដ្ឋាភិបាលបានចាប់ផ្តើមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាលក្ខណៈទ្រង់ទ្រាយធំនៅតាមខេត្តគោលដៅជាខេត្តដែលមានសក្តានុពលខ្ពស់។

លោកបន្តថា រដ្ឋាភិបាលបាននិងកំពុងដើរតាម Model Pickup  ដោយជ្រើសរើសខេត្តធំៗ និងមានសក្តានុពលសេដ្ឋកិច្ច អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជា ខេត្តព្រះសីហនុ ខេត្តសៀមរាប ហើយខេត្តបន្ទាប់អាចជាខេត្តកំពត និងមានខេត្តបន្តបន្ទាប់ទៀត

លោកបន្ថែមថា ខេត្តទំាង៣នេះ ជាខេត្តអទិភាពរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទ្រង់ទ្រាយធំៗដែលជំរុញឱ្យប្រព័ន្ធដឹកជញ្ជូន សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នឹងមានការកើនឡើង រួមជាមួយនឹងវិស័យអចលនទ្រព្យ ក៏នឹងមានតម្រូវការខ្លាំងផងដែរ


ជាមួយគ្នានេះលោកឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុន Century 21 Advance បានឱ្យដឹងដែរថា នៅពេលដែលមានការអភិវឌ្ឍន៍ហេដ្ឋារសម្ព័ន្ធបានល្អ ស្អាតរបស់រដ្ឋាភិបាល មិនថានៅកន្លែងណា ឬទីណានោះទេ វិស័យអចលនទ្រព្យក៏នឹងមានសន្ទុះរីកចំរើន និងមានតម្រូវការកាន់តែខ្លាំង នៅក្នុងតំបន់នោះ។

លោកបន្តថា ជាមួយនឹងការដាក់ចេញអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនៅតាមខេត្តគោលដៅ ឬខេត្តដែលមានសក្តានុពល គឺជាសញ្ញាល្អក្នុងការទាក់ទាញវិនិយោគិន ទាំងនៅក្នុងស្រុក និងក្រៅស្រុក ព្រោះហេដ្ឋារចនាសម្ព័ន្ធនេះជួយសម្រួលដល់ចរាណ៍ និងការដឹកជញ្ជូកាន់តែមានភាពល្អប្រសើរ

រដ្ឋាភិបាលបានសម្រេច ទំលាក់កញ្ចប់ថវិការាប់រយលានដុល្លារ ដែលជាប្រាក់សន្សំក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងក្រុងព្រះសីហនុ ដែលរហូតមកដល់ពេលនេះសម្រេចបានជិត១០០ភាគរយ ហើយកាលពីពេលថ្មីៗនេះប្រមុខរដ្ឋាភិបាលបានទំលាក់កញ្ចប់ថវិកា១៥៨លានដយល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងសៀមរាបផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here