ចំណេះដឹង! តើ​អ្វី​ជា​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍​វិស័យ​ថាមពល​នៅ​កម្ពុជា?

0

ដោយ វុត្ថា

ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​នូវ​គោលនយោបាយ​ជាតិ​មួយ ក្នុងការ​អភិវឌ្ឍ​វិស័យ​ថាមពល​នៅ​កម្ពុជា ដែល​នយោបាយ​នេះ កំពុង​ត្រូវបានធ្វើ​ឲ្យ​ចេញ​ជា​រូបរាង​ពិតប្រាកដ​បន្តិចម្តង។

ខ្លឹមសារ​នៃ​គោលនយោបាយ​ជាតិ ក្នុងការ​អភិវឌ្ឍ​វិស័យ​ថាមពល​នៅ​កម្ពុជា មានដូចជា ទី១ ជម្រុញ​ការរុករក និង​ការអភិវឌ្ឍ​ប្រភព​ថាមពល ដែលមាន​លក្ខណៈ​បរិស្ថាន​អនុគ្រោះ ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​ឲ្យ​បាន​គ្រប់គ្រាន់ ដល់​គ្រប់ផ្នែក​នៃ​វិស័យសេដ្ឋកិច្ច​កម្ពុ​ជាទី២ ធានា​ការផ្គត់ផ្គង់​អគ្គិសនី​ដែលមាន​សុ​វត្តិភាព និង​ស្ថិរភាព​ក្នុង​ថ្លៃ​មួយ​សមស្រប ដើម្បី​សម្រួល​ដល់​ការអភិវឌ្ឍ​ផ្នែក​វិនិយោគ​នៅ​កម្ពុជា និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ។

ទី៣ ជម្រុញ​ការប្រើប្រាស់​ថាមពល​ឲ្យ​មាន​ប្រសិទ្ធភាព ព្រមទាំង​បន្ថយ​នូវ​ឥទ្ធិពល​មិនល្អ​ខាង​ផ្នែក​បរិ-ស្ថាន​ដែល​បណ្តាលមកពី​ការផ្គត់ផ្គង់ និង​ការប្រើប្រាស់​ថាមពល​នេះ ទី៤-ជម្រុញ​ការចូលរួម​របស់​ផ្នែក​ឯកជន​នៅក្នុង​ការអភិវឌ្ឍ​វិស័យ​ថាមពល។

ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​បង្កើត​សុខដុម​នី​យ​ភាព​នៃ​ការរស់នៅ​របស់​ប្រជាជន​នៅ​តំបន់​ជនបទ រាជរដ្ឋាភិបាល​បាន​ជំរុញ​ការអភិវឌ្ឍ អគ្គិសនី​ភាវូបនីយកម្ម​ជនបទ​ជា​បន្តទៀត ដើម្បី​ធ្វើយ៉ាងណា​ម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​ចំនួន​ពីរ​គឺ

១-ឆ្នាំ២០២០ ភូមិ​ទាំងអស់​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា នឹងមាន​អគ្គិសនី​ប្រើប្រាស់​ពី​ប្រភព​អ​គិ្គ​ស​នីផ្សេងៗ និង២-ឆ្នាំ២០៣០ យ៉ាងហោច ៩០% នៃ​គ្រួសារ​ទាំងអស់​ទូទាំង​ព្រះរាជា-ណា​ចក្រ​កម្ពុជា នឹងមាន​អគ្គិសនី​ដែលមាន​គុណភាព ដូច​អ​គិ្គ​ស​នី​ពី​ខ្សែបណ្តាញ​ជាតិ​ប្រើប្រាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here