ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាមមានកំណើនខ្លាំង

0

ដោយវុត្ថា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ការដឺកជញ្ជូនទំនិញនៅតាមព្រមដែនអន្តរជាតិនៅភាគខាងកើតរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មានកំណើនខ្ពស់ជាងភាគខាងលិចព្រំដែនជាមួយនឹងប្រទេសថៃ។

លោក វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ៦ ខែតុលាឆ្នាំ ២០២០នេះឱ្យដឹងថា ការដឹកជញ្ជូនទំនិញនៅតាមព្រំដែនកម្ពុជា-វៀតណាមមានកំណើនខ្ពស់ជាងការរដឹកជញ្ជូនទំនិញជនៅតាមព្រំដែនកម្ពុជាវៀតណាម។

លោកថ្លែងថា “កំណើនចរាចរណ៍នៃការដឹកជញ្ជូនទំនិញតាមរយៈរថយន្តធុនធំៗនៅតាមព្រដែនជាមួយភាគីវៀតណាម មានការកើនឡើងច្រើន ប្រៀបធៀបជាមួយនឹងព្រំដែនភាគីថៃ ។ ដូច្នេះ ហើយបានរាជរដ្ឋាភិបាលមានបំណងចង់បើកច្រកព្រំដែនអន្តរជាតិបន្ថែមទៀត ដើម្បីដោះស្រាយកកស្ទះនៃការដឹកជញ្ជូនទំនិញរថយន្តធុនធំៗ”។

លោកបន្ថែមថា “រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបាននឹងកំពុងពន្លឿននិតិវិធីក្នុងការធ្វើយ៉ាងកុំឱ្យមានការកកស្ទះនៃការដឹកជញ្ជូនចេញចូលនៃប្រទេសកម្ពុជា-វៀតណាម”។ លោកបន្ថែមថា
“បច្ចុប្បន្ននេះ ការដឹកជញ្ជូនទំនិញនៅតាមច្រកអន្តរជាតិត្រពាំងផ្លុង ច្រកអន្តរជាតិព្រៃវល្លិ៍និងច្រកអន្តរជាតិបាវិតជាមួយនឹងប្រទេសវៀតណាមមានកកកស្ទះនូវទំនិញយ៉ាងខ្លាំង”។

លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក NGUYEN VAN THE រដ្ឋមន្ត្រីដឹកជញ្ជូនវៀតណាម កាលពីកន្លងមកនេះ បានជួបពិភាក្សាគ្នារកដំណោះស្រាយការកកស្ទះចរាចរណ៍ដឹកទំនិញ តាមរថយន្តចេញចូលតាមច្រកព្រំដែនកម្ពុជា-វៀតណាម។

លោកលោក NGUYEN VAN THE រដ្ឋមន្ត្រីដឹកជញ្ជូនវៀតណាម បានលើកឡើងថា ភាគីវៀតណាមមានដីទំហំ ៥០ហិកតា ដែលអាចបង្កើតជាតំបន់ត្រួតពិនិត្យទំនិញរួមគ្នា ដើម្បីកាត់បន្ថយការកកស្ទះទំនិញចេញចូលនេះ ។

លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ការបង្កើតកន្លែងត្រួតពិនិត្យទំនិញរួមគ្នានេះ ជាបំណងរបស់មហាអនុតំបន់មេគង្គ (GMS) ក៏ដូចជាគោលបំណងរបស់អាស៊ានផងដែរ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការឆ្លងកាត់ទំនិញរវាងប្រទេសទាំងពីរ។

លោកទេសរដ្ឋមន្ត្រី បញ្ជាក់ទៀតថា ការបង្កើតកន្លែងត្រួតពិនិត្យទំនិញរួមគ្នាកម្ពុជា-វៀតណាមនេះ លោកនឹងបន្តពិភាក្សាជាមួយភាគីវៀតណាមបន្ថែមទៀត មុននឹងធ្វើជាបាយការណ៍ជូនទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចអនុម័តផងដែរ។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បច្ចុប្បន្ននេះក្នុងមួយថ្ងៃមានកុងតឺន័រប្រមាណជា ៤០០កុងតឺន័របានឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិបាវិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here