ចំណេះដឹង! តើអ្វីជាំគោលនយោបាយសារពើពន្ធ?

ចែករំលែក

ដោយវុត្ថា

ភ្នំពេញៈ គោលនយោបាយសារពើពន្ធ សំដៅលើការយកពន្ធនិងវិធីរកចំណូលផ្សេង​ៗទៀតនិងចំណាយរបស់រដ្ឋ ដោយបែងចែកធនធានសេដ្ឋកិច្ច ក្នុងគោលបំណងជំរុញឲ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងសមធម៌។

ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គោលនយោបាយសារពើពន្ធរដ្ឋ ត្រូវអនុវត្តសកម្ម​ភាពសំខាន់ៗដូចជា៖

១. ប្រសិទ្ធភាពនៃការគ្រប់គ្រង និងគៀងគរចំណូល

២. ការធ្វើវិចារណៈកម្មចំណាយ គឺបែងចែកចំណាយថវិការដ្ឋរវាងការប្រើប្រាស់ និងការវិនិយោគសាធារណៈឲ្យបានសមស្រប។

គោលនយោបាយសារពើពន្ធរបស់ប្រទេសនីមួយៗ គួរតែមានគោលដៅជាគោលការណ៍ចំនួនបួនគឺ៖ (១) ការបែងចែកធនធាន (២) ស្ថេរភាពវូបនីយកម្ម (៣)កំណើន (៤) ការបែងចែកនៃប្រាក់ចំណូលនៃទ្រព្យសម្បត្តិឲ្យស្មើគ្នា។

តាមរយៈពន្ធ និងចំណាយសាធារណៈរដ្ឋាភិបាល បានដើតួនាទីសំខាន់ក្នុងការបែងចែក បណ្តាធនធាននៅក្នុងសេដ្ឋកិច្ច និងជំរុញខ្សែសង្វាក់ផលិតកម្មឲ្យកើនឬមិនកើនឡើង៕


ចែករំលែក