ដោយវុត្ថា
ភ្នំពេញ៖ ឧកញ៉ាខ្មែរចំនួន ៨ ដែលវិនិយោគិនខ្មែរបាននឹងកំពុងចាប់អារម្មណ៍ក្នុងការបណ្តាក់ទុនវិយោគលើវិស័យជាច្រើនដូចជាវិស័កសិឧស្សាហកម្ម តំបន់ទេសចរណ៍ និងពិសេសវិស័យអចលនទ្រព្យ នៅតាមបណ្តោយផ្លូវជាតិសំខាន់ចំនួន ៣ នៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង អិបាលខេត្តកំពង់ស្ពឺង នៅក្នុងពិភាក្សាការងារ និងប្រគល់ទទួលនូវអង្ករប្រមាណជា ១០ តោន ពីវិនិយោគិនខ្មែរចំនួន ៨ រូប ដឹកនាំដោយលោកឧកញ៉ា អ៉ឹង ឃាង នាព្រឹកថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២០ បានសម្តែងការស្វាគមន៍យ៉ាងកកក្តៅចំពោះវិនិយោគិនខ្មែរដែលចាប់អារម្មណ៍ចំពោះការវិនិយោគក្នុងខេត្តកំពង់ស្ពឺ ខណៈដែលខេត្តមួយនេះ បាននឹងកំពុងមានសក្តានុពលខ្ពស់ក្នុងវិនិយោគ។
លោកអភិបាលខេត្តថ្លែងថា “ក្នុងនាមពលរដ្ឋខ្មែរដូចគ្នា ខ្ញុំសប្បាយចិត្ត នៅពេលដែលខ្មែរយើង បានសាមគ្គីគ្នា ជាពិសេសលោកឧកញ៉ា ដែលជាវិនិយោគិនខ្មែរបានប្រមូលគ្នាយ៉ាងច្រើន (ឧកញ៉ា ៨រូប) បានសហការគ្នាមកអភិវឌ្ឍន៍ក្នុងខេត្តកំពង់ស្ពឹទាក់ទងនឹងវិស័យទេសចរណ៍ វិស័យអចលនទ្រព្យ និងឧស្សាហកម្មផ្សេង ៗ ដើម្បីផ្តល់ឱកាសការងារជូនដល់ពលរដ្ឋខេត្តកំពង់ស្ពឹដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។
លោកបន្តថា “ហើយនេះ ជាមោទនកភាពសម្រាប់អ្នកខេត្តកំពង់ស្ពឺយើង… យើងអាចនិយាយបានថា ខ្មែរយើងក៏មានសមត្ថភាពក្នុងការវិនិយោគផងដែរ មិនចាំបាច់វិនិយោគិនបរទេសនោះទេ”។ លោកបន្ថែមថា “ យើងខិតខំកៀរគរវិនិយោគិនទាំងនៅក្នុងស្រុក និងក្រៅស្រុក ដោយមិនប្រកាន់និន្នការនោះទេ អោយតែមកវិយោគហើយផ្តល់ឱកាសការងារជូនដល់ពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ”។

លោ វ៉ី សំណាង បញ្ជាក់ថា “វិនិយោគិនខ្មែរទាំងអស់បានចាប់អារម្មណ៍លើការវិនិយោគជាច្រើនទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ តែទីតាំងចំនួន ៣ ដែលមានការចាប់អារម្មណ៍ខ្លាំង គឺ នៅតាមបណ្តោយជាតិលេខ៤៤ ផ្លូវជាតិ ៥១ និងផ្លូវជាតិ ៤១ ដែលជាផ្លូវជាតិដែលមានសក្តានុពលវិនិយោគ និងសេដ្ឋកិច្ច”។
លោកអភិបាលខេត្តបន្ថែមថា “តែយ៉ាងផ្លូវជាតិដែលក្រុមវិនិយោគិនខ្មែរទាំងនោះបានសិក្សារួចហើយ រួមានផ្លូវជាតិលេខ ៤៤ ផ្លូវជាតិលេខ ៥១ និងតំបន់ឱរាល់ដែលមានកន្លែងទេសចរណជាច្រើនក្នុងការវិនិយោគ”។
លោកបញ្ជាក់ទៀតថា “រដ្ឋបាលខេត្តកំពង់ស្ពឹ បានគាំទ្រ និងចូលរួមសហការយ៉ាងពេញទំហឹង ដើម្បីសម្រួលគ្រប់និតិវិធី ក្នុងការធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគរបស់វិនិយោគិនខ្មែរទាំងនោះឱ្យទទួលបានជោគជ័យ និងតាមផែនការដែលបានគ្រោងទុក”៕






