សភាពាណិជ្ជកម្ម​កម្ពុជា​រំពឹងថា ការអនុវត្ត​បទដ្ឋាន​ថ្មី​នៃ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា-ហុងកុង​នឹងត្រូវ​ធ្វើ​នៅ​ចុង​ឆ្នាំនេះ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ស្របទៅនឹង​ការត្រៀមខ្លួន ក្នុងការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា-ចិន នា​ដំណាច់​ចុងឆ្នាំ២០២០ខាងមុខនេះ គម្រោងការ​នៃ​ការអនុវត្ត​លើ​បទដ្ឋាន​ថ្មី នៃ​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ហុងកុង ដែលជា​ផ្នែក​មួយ​របស់​ប្រទេស​ចិន នឹងត្រូវ​បានធ្វើ​ឡើង​នៅពេល​ដំណាលគ្នា។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា លឹម ហេង បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ​ថា ការិយាល័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ហុងកុង បាន​និង​រៀបចំ​បទដ្ឋាន​ថ្មី នៃ​ការធ្វើ​ពាណិជ្ជកម្ម​នានា ជាមួយ​បណ្តា​បណ្តា​ប្រទេស​ជា​ដៃគូ ដែល​ក្នុងនោះ​ក៏មាន​កម្ពុជា​ផងដែរ។

លោក​ឧកញ៉ា​បញ្ជាក់ថា “កម្ពុជា-ហុងកុង មាន​កិច្ចទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា​យូរ​មកហើយ ដោយ​ក្នុងនោះ​ភាពជា​ដៃគូ លើ​ការធ្វើ​ពាណិជ្ជកម្ម​ក៏មាន​ភាពល្អប្រសើរ​ផងដែរ ជាពិសេស​វិស័យ​ឧស្សាហកម្ម” ។ លោក​បញ្ជាក់ថា “ខ្ញុំ​ធ្លាប់បាន​ជួប​ជាមួយ​រដ្ឋ​ម  ន្ត្រី​ពាណិជ្ជកម្ម​ហុងកុង កាលពីពេល​កន្លង​ទៅដោយ​បានធ្វើ សិក្ខា​បង្ហាញ​ពី​ឱកាស និង​ភាពល្អប្រសើរ​លើ​ការវិនិយោគ​ជាច្រើន នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​ធ្វើយ៉ាងណា​ឱ្យមាន​វឌ្ឍនភាព​កាន់តែ​ប្រសើរ​ជាង​មុន” ។

កិច្ចទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ហុងកុង កាលពីពេល​កន្លងទៅនេះ ភាគច្រើន គឺ​ផ្តោត​សំខាន់​ទៅលើ​វិស័យ​ឧស្សាហកម្ម ហើយ​ក្រៅពីនេះ​ក៏មាន​ម​យ​ចំណែក​ក្នុង   វិស័យ​កសិឧស្សាហកម្ម ហើយ​កាលពីពេលថ្មីៗនេះ ក៏មាន​ការបង្ហាញ​ពី​ការចាប់អារម្មណ៍​ទៅលើ​វិស័យ​ហិរញ្ញវត្ថុ ដោយ​ការដាក់​ធនាគារ​ហុងកុង នៅលើ​ទីផ្សារ​កម្ពុជា​ថែម​ទៀតផង។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា លឹម ហេង ក៏បាន​មាន​ប្រសា​ស៍បញ្ជាក់​ទៀតថា “បន្ថែម​ពីលើ​អ្វី​ដូចដែល​បានបង្ហាញ​ខាងលើនេះ ហុងកុង​ក៏​បង្កើតជា​សមាគម​អ្នកច្បាប់​នៅ​កម្ពុជា ដើម្បី​ការពារ​ផលប្រយោជន៍ ដល់​អ្នកវិនិយោគ​ហុងកុងធំៗផងដែរ ហើយ​ទាំងអស់​នេះហើយ​សុទ្ធតែជា​សមិទ្ធផល និង​ការបង្កើន​កិច្ច​ទំនុកចិត្ត​ដល់​វិនិយោគិន​នៃ​ប្រទេស​ទាំង២” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here