ដោយវុត្ថា
ភ្នំពេញ៖ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មរបស់ ប្រទេសកម្ពុជានឹងអាចជួយឱ្យប្រទេសនេះក្លាយជាទិសដៅទាក់ទាញការវិនិយោគលើវិស័យកាស៊ីណូអន្តរជាតិ ក្នុងរយៈពេលយូរជាពិសេសដោយសារតែអត្រាពន្ធទាបលើចំណូលនៃល្បែងពាណិជ្ជកម្ម និងក្របខ័ណ្ឌបទប្បញ្ញត្តិដែលមានលក្ខណៈល្អប្រសើរជាងមុខ។
យោងតាមសារព័ត៌មាន www.ggrasia.com បានចុះផ្សាយនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ច្បាប់ល្បែងពាណិជ្ជកម្មនេះ ត្រូវបានរងចាំជាយូណាស់មកហើយ ខណៈច្បាប់នេះ ត្រូវបានគេដឹងថាជាច្បាប់គ្រប់គ្រងរមណីយដ្ឋានចម្រុះ និងល្បែងពាណិជ្ជកម្ម (LMIRCG) ដែលរដ្ឋសភាកម្ពុជាកាលពីសប្តាហ៍មុនហើយបច្ចុប្បន្ននេះ ត្រូវបានពិនិត្យឡើងវិញដោយព្រឹទ្ធសភាជាតិ។
សារព័ត៌មាននេះបន្តថា ច្បាប់គ្រប់គ្រងល្បែងពាណិជ្ជកម្មនេះ ត្រូវបានកំណត់នូវតម្រូវការដើមទុនអប្បបរមាសម្រាប់ការវិនិយោគនៅក្នុងគម្រោងកាស៊ីណូហើយកំណត់ថាតំបន់ណាមួយនៅក្នុងប្រទេសនឹងត្រូវបានអនុញ្ញាតឱ្យផ្តល់ឱ្យមានការធ្វើពាណិជ្ជកម្មល្បែងនេះ ។
សារពព័ត៌មានអន្តរជាតិនេះបន្ថែមថា ច្បាប់នេះនឹងអាចត្រួសត្រាយផ្លូវដើម្បីទាក់ទាញការវិនិយោគពីប្រតិបត្តិករកាស៊ីណូអន្តរជាតិមកកាន់ទីផ្សារទេសចរណ៍ និងទីផ្សារល្បែងនៅកម្ពុជា។
លោក Andrew Klebanow ទីប្រឹក្សាឧស្សាហកម្មកាស៊ីណូក្រុមហ៊ុនអន្តរជាតិ បានឱ្យដឹងថា ច្បាប់នេះបង្កើតអត្រាពន្ធសមរម្យដោយផ្អែកលើប្រាក់ចំណូលនៃការលេងល្បែង។ លោកបន្តថា “ វាបង្កើតនូវបទបញ្ញត្តិជាច្រើនរួមទាំងនីតិវិធីសវនកម្មដែលធានាថាចំណូលពីល្បែងទាំងអស់ត្រូវបានកត់ត្រាយ៉ាងត្រឹមត្រូវនិងបង់ពន្ធ” ។
លោកបន្តថា ច្បាប់ថ្មីនេះ នឹងជួយលើកទឹកចិត្តដល់វិនិយោគិនអន្តរអន្តរជាតិឱ្យមកបណ្តាក់ទុនវិនិយោគលើវិស័យកាស៊ីណូឱ្យមកប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត នៅក្នុងតំបន់ដែលរាជរដ្ឋាភិ មានគោលបំណងជំរុញកំណើនទេសចរណ៍ជាពិសេនៅតាមតំបន់ឆ្នេរ។
យោងតាមខ្លឹមសារសង្ខេបនៃច្បាប់ស្ដីពីការបង្ក្រាបល្បែងពាណិជ្ជកម្មនេះ បង្ហាញថា រាជរដ្ឋាភិបាលបានកំណត់ឱ្យមានអាជីវកម្មកាស៊ីណូ នៅកម្ពុជា ក្រៅរង្វង់ ២០០គីឡូមែត្រពីរាជធានីភ្នំពេញ ដោយយកផ្ចិតនៅវត្តភ្នំ លើកលែងតែតំបន់ព្រំដែន តំបន់ភ្នំបូកគោ និងរមណីយដ្ឋានគិរីរម្យ ហើយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរចូលលែងល្បែងឡើយ។
ច្បាប់នេះមានគោលបំណងធានាការគ្រប់គ្រងមណ្ដលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណូល រក្សាសុវត្ថិភាព និងសន្តិសុខសង្គម ដោយកំណត់សមត្ថកិច្ច វិធាន និងនីតិវិធីសម្រាប់គ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម សិទ្ធិ និងកាតព្វកិច្ចរបស់រូបវន្តបុគ្គល និងនីតិបុគ្គល ក្នុងការធ្វើប្រតិបត្តិការដោយផ្ទាល់ ឬចូលរួមនៅក្នុងល្បែងពាណិជ្ជកម្ម និងកំណត់សិទ្ធជាម្ចាស់លើមណកដលល្បែងពាណិជ្ជកម្មសមាហរ័ណ និងលើគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ព្រមទាំងបង្កើតស្ដងើដារមណ្ដលល្បែងពាណិជ្ជកម្មសមាហរ័ណកម្ម និងល្បែងពាណិជ្ជកម្មកម្ពុជា។
វិសាលភាព ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា៕






