វិភាគៈដំណើរទស្សនកិច្ចរបស់ប្រមុខកាទូតចិនឆ្លុះបញ្ចាំងនូវភាពស៊ីសង្វាក់ផ្នែកយុទ្ឋសាស្រ្តកាទូតក្នុងរបត់ប្រែប្រួលភូមិសាស្រ្តនយោបាយ

0

ដោយយិន លាងគង់ស្ថាបនិកនិងអគ្គនាយកគេហទំព័រPropertyarea.asia

        ភ្នំពេញៈ កំដៅនៃភូមិសាស្រ្តនយោបាយដ៏ផុយស្រួយ បាននិងកំពុងជះឥទ្ឋិពលលើមនោគមវិជ្ជានយោបាយ ដែលបាននិងកំពុងចាក់ស្រេះបញ្ហាអន្តរជាតិ ដែលកម្ពុជាបាននិងកំពុងឆ្លងកាត់ដ៏ប្រុងប្រយ័ត្នមួយ។

ការវាយប្រហារពីលោកខាងលិចលើកម្ពុជា បានក្លាយជារឿងគួរឲ្យអស់សំណើច ខណៈប្រទេសជិតខាងមួយចំនួនបាន និងកំពុងលួចច្រណែនកម្ពុជា ហើយប្រើប្រាស់ម   ធ្យោ​បាយគ្រប់បែបយ៉ាង ដើម្បីបន្ទុចបង្អាក់ដំណើរឆ្ពោះទៅមុខ របស់ប្រទេសធ្លាប់រងគ្រោះមិនអស់មិនហើយនេះ។

សារដ៏មុខស្រួចរបស់ប្រមុខកាទូត

ការមកដល់របស់ប្រមុខកាទូតចិន លោកវ៉ាង យីដែលជាបុរសមានអំណាចជាងគេលំដាប់ទីបីរបស់ប្រទេសចិន ដែលបាននិងកំពុងទស្សនកិច្ចកម្ពុជារយៈពេលពីរថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១១ដល់១២ តុលានេះ ជាសារថ្មីមួយ ដើម្បីប្រាប់ពិភពលោកក្នុងរូបភាពមួយចំនួនដូចជា ទី១ បង្ហាញថាចិននឹងមិនបោះបង់កម្ពុជា ហើយនៅរួមសុខទុក្ខនិងការ​ពារកម្ពុជាលើឆាកអន្តរជាតិ ទី២ បង្ហាញពីសមាណចត្តដែលចិនមានចំពោះកម្ពុជា តាមរយៈការនាំមកនូវវិនិយោគិនចិនថ្មីៗបន្ថែមទៀត។

ទី៣ សារស្រដៀងគ្នារបស់លោកវ៉ាង យី និងលោកស៊ី ជីនពីង ដែលបានមកទស្សនកិច្ចកម្ពុជាកាលពីឆ្នាំ២០១៦មានភាពស្រដៀងគ្នា គឺចិនការពារអធិបតេយ្យភាពកម្ពុជា និងលើកកំពស់សេចក្តីថ្លៃថ្នូ ពិសេសសន្តិភាពសំរាប់កម្ពុជា។

លើសពីនេះដំណើរទស្សនកិច្ចនេះ ក៏បានចារជាប្រវត្តិសាស្រ្តថ្មីមួយ តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន ដែលនឹងចូលជាធរមាននៅឆ្នាំ២០២១ខាងមុខ។

វាមានន័យថា ចិនកំពុងផ្តល់វិបុលភាពសំរាប់កម្ពុជា និងរុញប្រទេសនេះឲ្យឈានឡើងទៅកាន់កម្រិតថ្មីមួយទៀត។

សុបិនរបស់បុរសខ្លាំង

បុរសខ្លាំងកម្ពុជា ដែលមានមហិចឆ្តារុញកម្ពុជា ក្លាយជាខ្លាសេដ្ឋកិច្ចអាស៊ីបានសម្រេ​ចតាំងពីឆ្នាំ២០១៥រួចទៅហើយ ដោយធនាគារអភិវឌ្ឍន៍អាស៊ីបានចាត់ចំណាត់ថ្នាក់កម្ពុជា “ជាខ្លាសេដ្ឋកិច្ចអាស៊ី” ព្រោះសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើន ក្នុងរង្វង់ជាង៧ភាគរយ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ ហើយកម្ពុជាបានជាប់ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១០លើពិភពលោក ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេ។

ប្រមុខរដ្ឋកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា “ជាបិតាសេដ្ឋវិទូកម្ពុជា” ក៏បានក្រាលផ្លូវដើរសំរាប់ចក្ខុវិស័យដ៨វែងឆ្ងាយ ចំពោះមុខរួចទៅហើយ ដែលប្រវត្តិសាស្រ្តកម្ពុជារាប់រយឆ្នាំចុងក្រោយនេះ គ្មានមេដឹកនាំណាបានរៀបចំផែនទីចង្អុលបង្ហាញផ្លូវសំរាប់ប្រទេសជាតិ ដើម្បីឆ្ពោះទៅរកសុខដុនីយកម្មពិតប្រាកដនោះទេ។

ជាមួយនឹងចក្ខុវិស័យដាក់ចេញតាំងពីទសវត្សរ៍ទី៨០ ដោយផ្តោតលើទឹក ភ្លើង ផ្លូវ និងមនុស្សរបស់សម្តេចតេជោ កម្ពុជាកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវមួយ ពិសេសចក្ខុវិស័យដ៏ភ្លឺស្វាងរបស់សម្តេចគឺរុញកម្ពុជា ឈានឡើងទៅកាន់ប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចក្ខវិស័យរុញកម្ពុជា ទៅកាន់ប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

សាររបស់លោកខាងលិច

រឿងតូចរុញឲ្យធំ រឿងមិនគួរកើតបានធ្វើឲ្យវាកើតឡើង តាមរយៈការបំពងរបស់ប្រព័ន្ឋផ្សព្វផ្សាយលោកខាងលិចមួយចំនួន ពិសេសការឈានមុខរបស់កម្ពុជា លើទំនាក់ទំនងជាមួយចិន បានធ្វើឲ្យលោកខាងលិច ពិសេសមហាមិត្តជិតខាងកម្ពុជា មិនសូវស    ប្បា​យ​ចិត្តឡើយ ខណៈពួកគេរស់នៅភូមិផងរបងជាមួយ តែមហិច្ឆតាមិនចេះអៀនខ្មាស់របស់ពួកគេនៅតែចង់លេបត្របាក់កម្ពុជា លើភូមិសាស្រ្តនយោបាយផង លើសមរភូមិ​កាទូតផង និងលើសេដ្ឋកិច្ចផង។

ការប្រជែងផ្នែកភូមិសាស្រ្តនយោបាយ សមរភូមិកាទូត ពិតជាគួរឲ្យខ្លាច ខណៈពិភពលោក មេដឹកនាំពិភពលោកកាន់តែមានគំនិតអញនិយម ហើយបោះបង់សាកលភាវូបនីយកម្មគួរឲ្យព្រួយបារម្ភ។

ការដាក់ចេញនយោបាយកាទូត ដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោ បាននិងកំពុងធ្វលឲ្យកម្ពុជាក្លាយជាកូនក្រមុំមួយ ដែលមហាអំណាចជាច្រើនកំពុងចង់”ចាប់រំលោភ” ជាជាងចូលស្តីដណ្តឹង ដោយភាពទន់ភ្លន់។

ហេតុនេះនយោបាយកាទូត ដែលមានតែមិត្ត គ្មានសត្រូវ មានភាពបត់បែន ពិតជានយោបាយដ៏មានប្រសិទ្ឋភាព។

ប្រវត្តិសាស្រ្តកម្ពុជា ចិន

ដំណើរទស្សនកិច្ចរបស់ប្រមុខកាទូតចិន មិនមែនជារឿងចម្លែកនោះទេ ហើយការវាយប្រហារដដែលៗ ពីជនអគតិមួយចំនួនក៏មិនចម្លែកដែរ ព្រោះទោះបីថ្ងៃមិនរះ ក៏មាន់រងាវដែរ។

សារដ៏កក់ក្តៅរបស់មេដឹកនាំចិន ចំពោះកម្ពុជា និងផលប្រយោជន៍នៃភូមិសាស្រ្តនយោបាយ ជាហេតុផលមួយដែលចិនមិនបោះបង់កម្ពុជា ដោយសារទី១ ក្នុងសហគមន៍​សេដ្ឋកិច្ចអាស៊ាន កម្ពុជាមានសម្លេងមួយដូចប្រទេសដទៃទៀតដែរ ទោះបីប្រទេសនេះទើបលេចឡើងក្តី ទី២ ការក្រាលទំនាក់ទំនងដ៏ល្អកាលពីអតីតកាល របស់អតីតសម្តេចព្រះបរមរតនកោដិ នរោត្តមសីហុនជាមួយមេដឹកនាំចិន ក៏ជាផ្នែកមួយសំរាប់នៃប្រវត្តិ​សាស្រ្តថ្ងៃនេះ ទី៣ ចិននិងកម្ពុជា ជាមិត្តដែកថែប ដែលអាចទុកចិត្តបាន ប្រកៀកស្មាជា​មួយគ្នាបានលើឆាកអន្តរជាតិ ទី៤ ភូមិនសាស្រ្តនយោបាយ ដ៏មានភាពអំណោយផលរបស់កម្ពុជា ក៏ជាផ្នែកមួយដែលចិននឹងការពារកម្ពុជា និងនៅជាមួយកម្ពុជា។

ហេតុនេះ ការដើរនយោបាយកាទូតដ៏ត្រឹមត្រូវផង ផលប្រយោជន៍ដែលអាចផ្តល់​និងចែករំលែកឲ្យគ្នាទៅវិញទៅមកផង នយោបាយអន្តរជាតិដែលទាមទារឲ្យមានភាពប្រទាក់ក្រឡាផង ពិតកក្តាមិនអាចខ្វះបានសំរាប់ចិន និងកម្ពុជាត្រូវញុំាម្ហូបរួមគ្នា ដែលមានតៅហ៊ូ លាយជាមួយនឹងសម្លប្រហើរខ្មែរ ហើយអាចបញ្ចេញរសជាតិ “ជាតិរស់”ថ្មី​មួយសំរាប់កម្ពុជាផង និងសំរាប់ចិនផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here