ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ចុះ​វាយតម្លៃ​លើ​គំរោង​ជិត១០០លានដុល្លារ​នៅ​កម្ពុជា

0

ដោយៈ​រ៉ា​ណេ​ត

ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បានធ្វើ​ការចុះពិនិត្យ​និង​វាយតម្លៃ​ទៅ​ការអនុវត្ត​កម្មវិធី ជំរុញ​វិស័យ​វារីវប្បកម្ម​បែប​ទំនើប CaPFish-Capture និង CaPFish Aquaculture ក្រោយ​ការទទួល​ជំនួយ​ហិរញ្ញវត្ថុ ពី​សហភាព​អឺរ៉ុប​ចំនួន៨៧លាន​អឺរ៉ូ ស្មើនឹង​ប្រមាណ​ជាង៩០លាន​ដុល្លារ​សម្រាប់​រយៈពេល៦ឆ្នាំ។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ លោក វេ​ង សាខុន និង​លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០កន្លងមកនេះ បាន​ដឹកនាំ​ប្រតិភូ​ចំរុះ​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហភាព​អឺរ៉ុប និង​តំណាង​អង្គការ AFD FAO និង UNIDO ទឹកដី​អង្គរ ក្នុង​បំណង​ចុះមក​ពិនិត្យ​តាមដាន និង​វាយតម្លៃ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី អញ្ជើញ​មកកាន់ CaPFish-Capture និង CaPFish Aquaculture ត្រូវ​បានទទួល​ជំនួយ​ហិរញ្ញវត្ថុ ពី​សហភាព​អឺរ៉ុប​ចំនួន៨៧លាន​អឺរ៉ូ សម្រាប់​រយៈពេល៦ឆ្នាំ។

លោក​វេ​ង សាខុន មានប្រសាសន៍ថា “កម្មវិធី​នេះ មាន​គោលបំណង​ចម្បង​គាំទ្រ​នូវ​ឆន្ទៈ សម្រេច​ឱ្យបាន​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ និង​បរិ​យា​ប័ន្ន​នៃ​វិស័យ​វារីវប្បកម្ម ដើម្បី​ចូលរួម​ធានា​សន្តិសុខ​ស្បៀង និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ស្របទៅតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ជលផល” ។

លោក​បន្តទៀតថា តាម​បំណងប្រាថ្នា​ដ៏​ទ​ទួ​ច​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ជា​នាយករដ្ឋមន្ត្រី គឺ​ចង់បាន ចង់ឃើញ​សមាជិក សហគមន៍​នេសាទ នៅ​ទូទាំងប្រទេស មាន​ជីវភាព​សម្បូរ​សប្បាយ ការពារ​បាន​នូវ​ធនធានធម្មជាតិ រស់នៅ​ជួបជុំ​គ្រួសារ ក្រោម​ម្លប់​សុខសន្តិភាព។ ដូច្នេះ តាមរយៈ​ជំនួយ​ឧបត្ថម្ភ​ពី​សហភាព​អឺរ៉ុប​នេះ រដ្ឋបាល​ជលផល និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវខិតខំ​គ្រប់បែបយ៉ាង ដើម្បី​អភិវឌ្ឍ​សហគមន៍ នេសាទ​កំពង់​ភ្លុក​ឲ្យ​មានការ​រីកចម្រើន​ជាជំហានៗ ដើម្បី​និរន្តរភាព​នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​គ្រួសារ។

ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល លោក អេង ជា​សាន បាន​រាយការណ៍​ជូន​គណៈប្រតិភូ អំពី​ដែន​សមត្ថកិច្ច​របស់រ​ដ្ឋ​បាល​ជលផល ក្នុងការ​គ្រប់គ្រង​ផ្ទៃដី​ព្រៃ​លិច​ទឹក ក្នុង​បឹង​ទន្លេសាប​មាន​ចំនួន៦៤២ពាន់​ហិកតា មាន​សហគមន៍​នេសាទ២៣មាន​តំបន់​អភិរក្ស៤កន្លែង គ្របដណ្តប់​លើ​ផ្ទៃដី៨៤៣៥ ហិកតា សកម្មភាព​ប្រចាំថ្ងៃ​របស់​សហគមន៍​នេសាទ ផល​ចាប់​ប្រចាំឆ្នាំ សកម្មភាព​ប​ង្គ្រា​ប​បទ ល្មើស។

ជាក់ស្តែង​តាមផ្លូវ​ទឹក​ទៅកាន់​សហគមន៍ គណៈប្រតិភូ​បានឃើញ​សកម្មភាព ប​ង្គ្រា​ប​បទល្មើស​នេសាទ២ករណី របស់​មន្ត្រីរដ្ឋបាល​ជ​ល​ផល​ផងដែរ។ នាឱកាស​នោះ សហគមន៍​នេសាទ​ចំនួន១៥០ ក្នុងនោះ១០០ សហគមន៍ ជា​សហគមន៍​នេសាទ និង៥០ទៀត​ជា​សហគមន៍​ស្រះ​ជម្រក​ត្រី ដោយ​សហគមន៍នីមួយៗទទួល បាន​ប្រាក់ឧបត្ថម្ភ៤លាន​រៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here