ចំណេះដឹង! តើ​គោលនយោបាយ​សារពើពន្ធ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​អ្វី?

0

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ គោលនយោបាយ​សារពើពន្ធ សំដៅលើ​ការយកពន្ធ​និង​វិធី​រក​ចំណូលផ្សេងៗទៀត​និង​ចំណាយ​របស់​រដ្ឋ ដោយ​បែងចែក​ធនធានសេដ្ឋកិច្ច ក្នុង​គោលបំណង​ជំរុញ ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​និង​សមធម៌។

ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព គោលនយោបាយ​សារពើពន្ធ​រដ្ឋ ត្រូវអនុវត្ត​សកម្មភាពសំខាន់ៗដូចជា៖

១. ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង និង​គៀងគរ​ចំណូល

២. ការធ្វើ​វិចារណៈ​កម្ម​ចំណាយ គឺ​បែងចែក​ចំណាយ​ថវិការដ្ឋ រវាង​ការប្រើប្រាស់ និង​ការវិនិយោគ​សាធារណៈ​ឲ្យ​បាន​សមស្រប។

គោលនយោបាយ​សារពើពន្ធ​របស់​ប្រទេសនីមួយៗ គួរតែមាន​គោលដៅ​ជាគោលការណ៍​ចំនួន​បួន​គឺ៖ (១) ការបែងចែក​ធនធាន (២) ស្ថេរភាព​វូប​នីយកម្ម (៣)កំណើន (៤) ការបែងចែក​នៃ​ប្រាក់ចំណូល​នៃ​ទ្រព្យសម្បត្តិ​ឲ្យ​ស្មើគ្នា។

តាមរយៈ​ពន្ធ និង​ចំណាយ​សាធារណៈ​រដ្ឋាភិបាល បាន​ដើ​តួនាទី​សំខាន់ ក្នុងការ​បែងចែក បណ្តា​ធនធាន​នៅក្នុង​សេដ្ឋកិច្ច និង​ជំរុញ​ខ្សែសង្វាក់​ផលិតកម្ម​ឲ្យ​កើន​ឬ​មិន​កើនឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here