ដោយវុត្ថា
ភ្នំពេញៈ ក្រុមហ៊ុនវៀតណាម HOANG ANH ANGDONG MEAS CO., LTD គ្រោងសាងសង់ព្រលានយន្តហោះខ្នាតតូចហៅថា STOLPORT ដែលវិនិយោគអភិវឌ្ឍន៏លើវិស័យដំណាំកសិ-ឧស្សាហកម្ម និងដំណាំកៅស៊ូ លើផ្ទៃដីសរុប៩៤៧០ហិតា ដែលស្ថិតទន្លេស្រែពក ខេត្តរតនៈគីរី។

លោកខាន់ វណ្ណា អគ្គនាយកបច្ចេកទេស និងប្រតិបត្តិការនៃរដ្ឋាលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជា នៅក្នុងពិធីដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យព្រលានយន្តហោះខ្នាតតូចនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០នេះ បានឱ្យដឹងថា ជាលើកទីមួយក្នុងប្រវត្តិសាស្ត្រសំរាប់ប្រទេសកម្ពុជា ដែលមានវិស័យអាកាសចរយន្តហោះបាញ់ជី និងព្រលានខ្នាតតូចហៅថា STOLPORT របស់ក្រុមហ៊ុនHOANG ANH ANGDONG MEAS CO., LTD ។
តែយ៉ាងណាក៏ដោយ លោកមិនបញ្ជាក់លម្អិតពីគម្រោងផ្លូវរត់ និងទុនវិនិយោគរបស់ក្រុមហ៊ុន ដែលបានសាងសង់ព្រលាយន្តហោះខ្នាតតូចនេះនោះទេ ខណៈក្រុមហ៊ុនបាននេះបានចុះបញ្ជី ទទួលសិទ្ធិវិយោគលើវិស័យកសិកម្ម ពីរដ្ឋាភិបាលកាលពីឆ្នាំ ២០០២ ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត។
រដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ៤១កំណត់តំបន់គ្រប់គ្រង ក្នុងតំបន់ឧទ្យានជាតិវីរៈជ័យលើផ្ទៃដីទំហំ៩៧៧៥ហិកតា ទៅជាតំបន់ប្រើប្រាស់ ដោយចីរភាពស្ថិតនៅក្នុងភូមិសាស្រ្តស្រុកតាវែង ខេត្តរតនៈគិរី សម្រាប់ផ្ដល់ជូនក្រុមហ៊ុន Hoang Anh Andong Meas Co., Ltd ធ្វើការវិនិយោគអភិវឌ្ឍន៍លើ វិស័យដំណាំ កសិឧស្សាហកម្ម និងដំណាំកៅស៊ូ៕






