ដោយ ហ្សូលី
អាស៊ីៈ ប្រទេសចិនបន្តស្វែងរកឱកាសពង្រឹងសេដ្ឋកិច្ច ក្នុងប្រទេសនិងតំបន់ ប៉ុន្តែកំណើនសេដ្ឋកិច្ចអាចបន្តទៅបាន ក៏ដោយសារការពឹងផ្អែកនៅលើតំបន់អាស៊ីដូចគ្នាដែរ។ នេះបើតាមអ្នកវិភាគបានថ្លែងប្រាប់សារព័ត៌មានអន្តរជាតិល្បី CNBC ។
ទិន្នផលក្នុងស្រុកសរុបចុងក្រោយរបស់ចិន មានកំនើនក្នុងសភាពគួរឱ្យភ្ញាក់ផ្អើល នៅពេលដែលពិភពលោក កំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារតែជំងឺរាតត្បាត។ សាកលវិទ្យាល័យ Cornell បានឱ្យដឹងថា ប្រទេសចិននឹងនៅតែមានសារៈសំខាន់សម្រាប់តម្រូវការនៅក្នុងតំបន់អាស៊ី។
ឆ្លើយតបទៅនឹងសំណួរថា តើការងើបឡើងវិញនៃសេដ្ឋកិច្ចចិន មានអត្ថន័យយ៉ាងដូចម្តេចចំពោះអាស៊ី នៅពេលប្រទេសសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកផ្តោតលើប្រទេសរបស់ខ្លួននោះមានន័យថា “ទីបំផុតទំហំសេដ្ឋកិច្ចរបស់ខ្លួនអាស៊ី មិនអាចរីកចម្រើនបានទេ ដរាបណាប្រទេសចិនមិនរីកចម្រើន” ។
ប្រទេសចិនបានរាយការណ៍ថា កំណើនទិន្នផលសរុបនៅត្រីមាសទី៣ របស់ខ្លួនបានកើនឡើង៤,៩ ភាគរយពីមួយឆ្នាំមុន ដែលទាបជាង៥,២ ភាគរយដែលសេដ្ឋវិទូរំពឹងទុក។ ទោះយ៉ាងណាប្រទេសនេះ គឺជាប្រទេសដំបូងគេ ដែលបានស្តារត្រឡប់មកវិញ បន្ទាប់ពីទទួលរងនូវការរាតត្បាតដ៏អាក្រក់បំផុតនៃជំងឺឆ្លង។
មូលនិធិរូបិយវត្ថុអន្ដរជាតិ IMF រំពឹងថា ប្រទេសចិននឹងក្លាយជាសេដ្ឋកិច្ចពិភពលោកតែមួយគត់ ដែលនឹងកើនឡើងនៅឆ្នាំនេះក្នុងអត្រា ១,៩ភាគរយ។
លោក Steve Cochrane ប្រធានអ្នកវិភាគប្រចាំក្រុមហ៊ុន Moody’s Analytics បានមានប្រសាសន៍ថា ប្រទេសចិនអាចរីកចម្រើនយ៉ាងឆាប់រហ័ស នៅទូទាំងសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន គឺពិតជាគួរឱ្យជឿ” ។
ក្រុមអ្នកវិភាគនិយាយថា ឆ្ពោះទៅមុខទោះយ៉ាងណា ចិនចាំបាច់ត្រូវផ្តោតលើសហគ្រាសធុនតូច និងមធ្យមរបស់ខ្លួន ដែលនឹងមានសារៈសំខាន់សម្រាប់កំណើនរបស់ខ្លួន។
ដើម្បីប្រទេសចិនរីកចម្រើន តាមមធ្យោបាយដែលអាចទ្រទ្រង់បាន បញ្ហានឹងមិនត្រឹមតែចាក់បញ្ចូលក្នុងឥណទានប៉ុណ្ណោះទេ ប៉ុន្តែការទទួលបានឥណទាននៅក្នុងកណ្តាប់ដៃសហគ្រាសធុនតូច និងមធ្យមដែលជាផ្នែកនៃសេដ្ឋកិច្ចយ៉ាងសំខាន់។
ចិនគួរបង្កើតកំណើនការងារកាន់តែប្រសើរ ក៏ដូចជា កំណើនផលិតភាព ពីព្រោះទីបំផុតវាមានសារៈសំខាន់ណាស់ សម្រាប់កំណើនរបស់ចិន ដែលសំខាន់សម្រាប់សេដ្ឋកិច្ចនៅក្នុងតំបន់ផងដែរ។
លោក Cochrane បានយល់ស្របដោយនិយាយថា ការជំរុញនាពេលអនាគត ត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត លើសហគ្រាសធុនតូចនិងមធ្យម។ ពួកគេគឺជាផ្នែកថាមពលនៃសេដ្ឋកិច្ច ហើយផ្នែកមួយដែលពិតជាអាចធ្វើការ ដើម្បីបន្តរីកចម្រើននិងធ្វើពិពិធកម្មសេដ្ឋកិច្ច៕