ដំណឹងល្អៈក្រុមហ៊ុនចិនធំៗចាប់ផ្តើមឈានជើងចូលទីផ្សារកម្ពុជាបណ្តើរៗវិញហើយ

0

ដោយគង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុនចិនធំៗលំដាប់យក្សបាននិងកំពុងឈានជើង និងត្រៀមខ្លូនចូលមកកាន់ទីផ្សារកម្ពុជាឡើងវិញបណ្តើរៗហើយ ដែលកម្ពុជានឹងទទួលបានផលប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសចិននៅថ្ងៃទី១ មករា ឆ្នាំ២០២១ខាងមុខ។

យោងតាមប្រភពព៌តមានពីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានឲ្យដឹងងថា បច្ចុប្បន្ននេះក្រុមហ៊ុនចិនជាច្រើន មកពីគ្រប់វិស័យពិសេសក្រុមហ៊ុនផលិត ដើម្បីនាំចេញបាននិងកំពុ​ង​ផ្តោតលើការវិនិយោគ និងស្វែងរកដីធំៗ ដើម្បីផលិតផលិតផលកសិកម្ម ដើម្បីនាំចេញទៅកាន់ប្រទេសចិន។ ជាមួយគ្នានេះក្រុមហ៊ុនអចលនទ្រព្យធំៗ របស់ចិនជាច្រើនទៀត នឹងចូលមកកាន់ទីផ្សារកម្ពុជាផងដែរ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកវ៉ាង យីទីប្រឹ​ ក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនមកកាន់កម្ពុជាកាលពីពេលថ្មីៗនេះ។

លោកបន្តថា “ដំណើរទស្សនកិច្ចរបស់លោកវ៉ាង យីជាការបើកផ្លូវសំរាប់ទំព័រថ្មី​នៃទំនាក់ទំនងមិនអាចកាត់ផ្តាច់បានរវាងកម្ពុជា និងមហាមិត្តចិន ដែលបានចាត់ទុកគ្នាជាសហគមន៍រួមវាសនាតែមួយ”។

តាមប្រភពព៌តមានច្បាស់ការណ៍ដទៃទៀត បច្ចុប្បន្ននេះក្រុមហ៊ុនចិនធំៗជាច្រើន​បាននិងកំពុងស្វែងរកដីរាប់រយពាក់ហិកតា ដើម្បីដាំដំណាំកសិកម្មសំរាប់កែច្នៃនាំចេញទៅកាន់ប្រទេសចិន និងប្រទេសធំៗដទៃទៀត។

ជាមួយគ្នានេះលោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្នមានក្រុមហ៊ុនចិនជាច្រើនបាន និងកំពុងចូលមកកម្ពុជាហើយ ប៉ុន្តែការចូលមករបស់អ្នកវិនិយោគធំៗ អាចធ្វើឡើងនៅពេលឆាប់ៗនេះ ដោយវ៉ាក់សាំងកូវីដ

១៩ប្រកាសប្រើប្រាស់ជាផ្លូវការ ព្រោះអ្នកវិនិយោគធំៗពួកគេក៏លំបាកផងដែរ ប្រសិនជាពួកគាត់ចូលមកត្រូវធ្វើចត្តាឡីស័ក្តិរយៈពេល១៤ថ្ងៃ។ លោកបន្តថា ហេតុនេះការចូលមក​របស់អ្នកវិនិយោគធំៗបាន និងកំពុងចាប់ផ្តើមបណ្តើរៗ និងមកកាន់តែច្រើនបន្ថែមទៀតក្រោយវិបត្តិCovid-19។

លោកបន្តថា “ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)នៅថ្ងៃទី​១មករា ឆ្នាំ២០២១ កម្ពុជានឹងក្លាយជាទីតាំងផលិត និងចែកចាយទំនិញចិនសំរាប់តំបន់អាស៊ាន ហើយយើងនឹងរីកចម្រើនមិនចាញ់សឹង្ហបុរីនោះឡើយ”។លោកបន្តថា “ដូចនៅអឺរ៉ុបទំនិញភាគច្រើនហូរចូលប្រទេសបារាំង ហើយបារាំងជាអ្នកដើរតួចែកចាយទៅកាន់​ប្រទេសជាង២០ទៀតក្នុងសហគមន៍អឺរ៉ុប”។

លោកឧកញ៉ាលឹម ហេងបានបន្តថា និន្នាការនេះនឹងបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចកម្ពុជា ហើយចំណូលរបស់រដ្ឋាភិបាលក៏កើនឡើងខ្លាំងផងដែរ ដូច្នេះបើកម្ពុជាយើងធ្វើបានល្អ យើងនឹងក្លាយជាទីផ្សារបោះដុំសំរាប់ចែកចាយទៅតំបន់អាស៊ាន ហើយក្រុមហ៊ុនអាមេរិកធំៗ នឹងចូលមកកម្ពុជា ដើម្បីផលិតទំនិញនាំចេញទៅកាន់់ប្រទេសចិន ក៏ដូចជាទីផ្សារអាមេរិក ដោយសារកម្ពុជាទទួលបានប្រព័ន្ឋអនុគ្រោះពន្ឋ(GSP) ពីសហរដ្ឋអាមេរិកផងដែរ។

លោកបន្តថា “ខ្ញុំជឿថាសេដ្ឋកិច្ចកម្ពុជា នឹងមានភាពរីកចម្រើនខ្លាំងនៅពេលខាងមុខ ដោយសារកិច្ចព្រមព្រៀងFTA និងគោលនយោបាយលើកទឹកចិត្តអ្នកវិនិយោគរបស់  រដ្ឋាភិបាលជាច្រើនទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here