សម្តេចតេជោៈកម្ពុជានឹងជំនះបានទាំងបញ្ហាCovid-19និងគ្រោះទឹកជំនន់

0

        ដោយគង់ សូរិយា

        ភ្នំពេញៈ ជាមួយនឹងការចុះផ្ទាល់ដល់មូលដ្ឋាន និងតែងតែនៅជាប់ជាមួយប្រជាពល​រដ្ឋ សម្តេចតេជោហ៊ុន សែនបានថ្លែងថា កម្ពុជានឹងជំនះបានទាំងជំកូវីដ១៩ និងគ្រោះទឹកជំនន់ ហើយកម្ពុជានឹងស្តារអ្វីបានឡើងវិញ។

សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងក្នុងពិធីចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ តុលានេះថា អ្នកនយោបាយចែកអំណោយ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ សូមធ្វើដោយកុំរើសអើងប្រជាពលរដ្ឋ។

សម្តេចតេជោថ្លែងថា “នៅពេលប្រជាជនជួបការលំបាក គឺជាទម្លាប់សម្តេចតែងរត់រកប្រជាជន មិនឱ្យប្រជាជនរត់ទៅរកសម្តេចនោះទេ”។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទន្ទឹមនឹងដោះស្រាយចំពោះបញ្ហាទឹកជំនន់ យើងត្រូវរួមគ្នាប្រយុទ្ធជាមួយជំងឺកូវីដ១៩ តទៅទៀត។សម្តេចតេជោ ហ៊ុន សែនបានថ្លែងថា អ្វីដែលរាជរដ្ឋាភិបាល កំពុងធ្វើមិនធ្វើតាមការនិយាយរបស់ពួកប្រឆាំងទេ។

ជាមួយគ្នានេះ សម្តេចតេជោហ៊ុន សែន បានបញ្ជាក់ម្តងទៀត ឱ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ចុះពិនិត្យមើលតាមខ្នងផ្ទះពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ និងត្រូវការពារទ្រព្យសម្បត្តិពលរដ្ឋ។

លើសពីនេះសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវមានភាពអនុគ្រោះ និងយោគយល់ចំពោះពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឱ្យធនាគារ ឬមីក្រូហិរញ្ញវត្ថុ មានការរឹបអូសផ្ទះ ឬទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅដំណាក់កាលនេះ ប៉ុន្តែសម្តេចលើកទឹកចិត្តឲ្យស្ថាប័នហិរញ្ញវត្ថុរឹបអូសទ្រព្យសម្បត្តិប្រជាពលរដ្ឋណា ដែលធ្វើតាមការញុះញង់របស់ក្រុមបក្សឧទ្ទាមក្រៅច្បាប់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here