ដោយ ហ្សូលី
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក Toshimitsu Motegi បានសន្យាជាមួយសមភាគីកម្ពុជា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នូវប្រាក់កម្ចីបន្ទាន់ចំនួន ២៥ ពាន់លានអឺរ៉ូ (២៣៧ លានដុល្លារ) ដើម្បីគាំទ្រដល់សេដ្ឋកិច្ចរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះដែលត្រូវបានបំផ្លាញដោយវីរុសឆ្លង។

ក្រសួងការបរទេសបាននិយាយថា នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទ ពួកគេបានឳ្យដឹងថា ប្រទេសជប៉ុនមានបំណងគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងការបំពុលបរិស្ថាននៅក្នុងទីក្រុង និងការបំពុលសមុទ្រ ដែលបណ្តាលមកពីកាកសំណល់ប្លាស្ទិក ក៏ដូចជាដើម្បីបង្កើនសមត្ថភាពប្រឆាំងភេរវកម្មរបស់ខ្លួន។

រដ្ឋមន្ត្រីការបរទេសកម្ពុជា ដែលមានតួនាទីជាឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្រ និងបានបន្ថែមថាលោករំពឹង នឹងជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការរបស់ប្រទេស ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។
ក្រសួងបាននិយាយថា លោក Motegi ក៏បានជួបពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីឡាវ លោក Saleumxay Kommasith ហើយបានយល់ព្រមពង្រឹង ភាពជាដៃគូរបស់ប្រទេស។
រដ្ឋមន្ត្រីការបរទេសជប៉ុនបាននិយាយថា ទីក្រុងតូក្យូ នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឡាវ សម្រាប់ការអភិវឌ្ឍឯករាជ្យ និងប្រកបដោយនិរន្តរភាព រួមទាំងការឆ្លើយតបរបស់ប្រទេសចំពោះវីរុសនេះ។
ប្រទេសជប៉ុនបាន និងកំពុងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយសមាជិកទាំង១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅក្នុងការប្រឆាំងទៅនឹងការកើនឡើង នៃប្រទេសចិននៅក្នុងតំបន់។
ប្រទេសកម្ពុជា និងឡាវ ដែលជាផ្នែកមួយនៃក្របខ័ណ្ឌ មានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងប៉េកាំង ដែលជាអ្នកផ្តល់ជំនួយដ៏សំខាន់ និងជាប្រភពនៃការវិនិយោគ។
ក្នុងចំណោមបណ្តាប្រទេសអាស៊ានផ្សេងទៀត លោកនាយករដ្ឋមន្ត្រី Yoshihide Suga បានធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម និងឥណ្ឌូនេស៊ី អស់រយៈពេល៤ថ្ងៃដែលជាដំណើរទស្សនកិច្ច ជាលើកដំបូងរបស់លោកនៅក្រៅប្រទេស ចាប់តាំងពីបានចូលកាន់តំណែងកាលពីខែកញ្ញាកន្លងទៅ៕ Tokyo Times៕






