សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យពន្យាពេលការអនុវត្តពន្ធលើចំណេញមូលធនរយៈពេល ១ ឆ្នាំទៀត

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានម្រេចឱ្យពន្យារពេលកាលបរិច្ឆេទកំណត់ការដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធនរយៈពេល ១ ឆ្នាំទៀត ពោលគឺរហូតដល់ឆ្នាំ២០២២ ទើបចាប់អនុវត្ត។

អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីសំណើសុំពន្យាពេលការអនុវត្តពន្ធលើបចំណេញមូលធន និងងចំណារឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានសម្រេចឱ្យពន្យាកាលបរិច្ឆេទកំណត់ការដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធនរយៈពេល ១ ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ២០២១ ដើម្បីទុកពេលវេលាគ្រប់គ្រាន់ដល់អ្នកជាប់ពន្ធ និងសាធារណជនទាំងអស់ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់នូវបទប្បញ្ញត្តិស្តីពីពន្ធលើចំណេញមូលធន ព្រមទាំងជាការត្រៀមខ្លួនចូលរួមអនុវត្តពន្ធលើចំណេញមូលធននេះឱ្យមានភាពរលូន និងមានប្រសិទ្ធិភាពខ្ពស់ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ។

អគ្គនាយកដ្ឋពន្ធដារនៃក្រសួងសេដ្ឋកិច្ចនឹងហិរញ្ញវត្ថុកាលពីកន្លងមកនេះ បានចេញសម្រេចមួយបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងចាប់ផ្តើមប្រមូលពន្ធលើចំណេញលើមូលធនចំនួន២០ភាគរយ ចាប់ថ្ងៃទី១មករា ឆ្នាំ២០២១។

ប៉ុន្តែ បន្ទាប់ពីរដ្ឋាភិបាលដែលមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសសម្រេចឱ្យអនុវត្តពន្ធលើចំណេញមូលធននៅដើមឆ្នាំក្រោយនេះ ក៏មានការរិះគន់ពីអ្នកជាប់ពន្ធ និងទទូចស្នើសុំឱ្យអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច ពន្យារពេលក្នុងការអនុវត្ត ដោយហេតុថាពេល ពលរដ្ឋ និងវិនិយោគិន កំពុងជួបវិបត្តិដោយសារតែកូវីដ១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here