ដោយៈ ម៉ាណេត
ភ្នំពេញៈ នៅពេលអ្នកប្រើប្រាស់ និងអាជីវកម្ម នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកកាន់តែងាកទៅរកការទូទាត់ប្រាក់ តាមប្រព័ន្ធឌីជីថល ក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ ក្រុមហ៊ុន វីសា កំពុងជំរុញវិស័យទូទាត់ប្រាក់ ដើម្បីពន្លឿនការរកដំណោះស្រាយប្រព័ន្ធឌីជីថលតាមទូរស័ព្ទ ដែលហៅ Tap to Phone នៅក្នុងប្រទេសកម្ពុជា ក្នុងការជំងរុញអាជីវកម្មខ្នាតតូច និងមធ្យមទៅក្នុងសេដ្ឋកិច្ចឌីជីថល។

-->
ប្រព័ន្ធ Tap to Phone អាចឱ្យអ្នកលក់ អាចទទួលយកការទូទាត់ ដោយគ្មានការទាក់ទងដោយផ្ទាល់នៅលើស្មាតហ្វូន ដែលដំណើរការដោយប្រព័ន្ធ Android NFC ដោយមិនចាំបាច់ប្រើកន្លែងទទួលការទូទាត់ដាច់ដោយឡែក។
ការស្រាវជ្រាវថ្មីក្រុមហ៊ុន វីសា កាលពីពេលថ្មីៗនេះបានរកឃើញថា ភាគច្រើន (៥៥ ភាគរយ) នៃអ្នកប្រើប្រាស់អាស៊ីប៉ាស៊ីហ្វិក នឹងប្រើការទូទាត់ទៅទូរស័ព្ទ ទោះបីមានដំណោះស្រាយមិនទាន់មានទូលំទូលាយ នៅតាមតំបន់មួយចំនួនក៏ដោយ។ ដោយគួបផ្សំជាមួយនឹងភាពពេញនិយម នៃការទូទាត់ឌីជីថលនៅកម្ពុជា ក្នុងអត្រាជាង៤២ភាគរយ កៅពីនេះគឺប្រតិបត្តិការប័ណ្ណទាំងអស់។
ការស្រាវជ្រាវនេះបង្ហាញថា ការទូទាត់ប្រាក់ទៅទូរស័ព្ទ អាចជានិន្នាការមួយដែលនឹងមានពេញនិយមនៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកស្រី Chum Monika ប្រធានគ្រប់គ្រងក្រុមហ៊ុន វីសា ប្រចាំប្រទេសកម្ពុជា “ប្រទេសកម្ពុជា មានអត្រាប្រើប្រាស់ទូរស័ព្ទចល័តខ្ពស់ណាស់ ដែលចំនួន៩៦ភាគរយនៃប្រជាជន ដែលមានទូរស័ព្ទចល័ត ហើយស្ទើរតែពាក់កណ្តាលនៃការប្រើប្រាស់ Internet ។ បន្ថែមលើការទទួលយកកាតទូទាត់ឌីជីថល ដែលកំពុងកើនឡើងរបស់ខ្លួន ប្រទេសកម្ពុជា កំពុងស្ថិតក្នុងជំហរដ៏ប្រសើរមួយ ក្នុងការសម្របខ្លួនទៅនឹងទំរង់ទូរស័ព្ទ ដែលមិនចាំបាច់មានការទំនាក់ទំនង” ។
លោកស្រីបានបន្តថា “ជាមួយនឹងប្រព័ន្ធ Tap to Phone ទៅឆ្លុះបញ្ចាំងអំពីសុវត្ថិភាព និងភាពងាយស្រួលដែលអ្នកប្រើប្រាស់ នៅក្នុងប្រទេសកម្ពុជាមានទម្លាប់ប្រើរួចហើយ។លោកស្រីបន្ថែមថា “យើងជឿជាក់ថា ការទូទាត់ដោយមិនចាំបាច់ទំនាក់ទំនង មានសមត្ថភាពក្នុងការបង្កើនទំនុកចិត្តជាតិ ក្នុងការទូទាត់តាមឌីជីថល និងបង្កើនការទទួលយកជាទូទៅ” ៕