រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម តម្លៃជិត ៣០០លានដុល្លារនៅខេត្តឧត្តរមានជ័យ

0

ដោយ ៖ វុត្ថា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តគម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ២៦៥ មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពាមក្នុង និងភូមិឈើទាលជ្រុំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានទុនវិនិយោគចំនួន ២៩៤,៣ លានដុល្លារអាមេរិក។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញផ្សាយនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២០នេះ បានឱ្យដឹងថា គម្រោងនេះ ត្រូវបានវិនិយោគ ដោយក្រុមហ៊ុន ODDORMEANCHEY POWER INDUSTRIAL CO., LTD និងអាចបង្កើតការងារបានចំនួន ២២០កន្លែង។

ក្រុមហ៊ុន ODDORMEANCHEY POWER INDUSTRIAL CO., LTD បានចុះបញ្ជីពាណិជ្ជកម្ម និងប្រតិបត្តិការវិនិយោគនៅក្នុងប្រទេសកម្ពុជាកាលពីខែមករា ឆ្នាំ ២០២០ កន្លង មកនេះ ដែលជាប្រភេទក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនី ដោយបានទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យវិនិយោគសាងសង់រោងចក្រថាមពលអគ្គិនីឃ្យូងថ្ម ប្រព័ន្ធកកើតឡើងវិញ (Solar System) និងវារីអគ្គិសនីជាដើម្បី ដើម្បីបំពេញតម្រូវប្រើប្រាស់ ដែលកើនឡើងជារៀងរាល់ឆ្នាំ កម្ពុជា និងកាត់បន្ថយការនាំចូលពីក្រៅប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here